បើករ៉ឺម៉កកង់បីទៅយកក្មួយទៅមន្ទីរពេទ្យជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ភ្លៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណៈបើកបររ៉ឺម៉កកង់បីចេញពីផ្ទះប្រញាប់ទៅយកក្មួយដែលឈឺដើម្បីយកទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយក៏បានជ្រុលទៅបុករថយន្តកុងតឺន័រចតចោល កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ចំពោះជនរងគ្រោះដោយមិនត្រូវបានស្គាល់ឈ្មោះបើកបររ៉ឺម៉កកង់បីរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-4344 មកចតចោលនៅលើផ្លូវហើយអ្នកបើកបររថយន្តបានចូលទៅញាំអីនៅកន្លែងកើតហេតុ បន្ទាប់មកស្រាប់តែមានរ៉ឺម៉កកង់បីបានបើកពីទិសដៅពីត្បូងទៅជើងដោយប្រញាប់មិនបានប្រយ័ត្នក៏ជ្រុកទៅបុក រថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងម្ខាង។

ប្រភពពីជនរងគ្រោះបាននិយាយទៀតថា រូបគាត់បើកកង់រ៉ឺម៉ក់កង់បីប្រញាប់ទៅយកម៉ូយរបស់គាត់ដែលបានខលហៅឱ្យដឹកក្មេងទៅមន្ទីរពេទ្យ គន្ធ បុប្ផា ហើយដោយមិនមានការប្រុងប្រយ័ត្នគួបផ្សំនឹងផ្លូវងងឹតផង ។ ប៉ុន្តែភាគីខាងរថយន្តបាននិយាយថា រថយន្តរបស់គាត់បានបើកភ្លើងសេញ៉ូបំភ្លឺផ្លូវដែរ តែជនរងគ្រោះមិនបានមើលមុខបានជាបុកបែបនេះ ។
ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ឯកជនបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែដោយអាការៈធ្ងន់ធ្ងរពេកមន្ទីរពេទ្យឯកជននោះក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកេតុមាលាតែម្តង ចំណែករ៉ឺម៉និងរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...

image2 (1) image3 (1) image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print