យុវជនម្នាក់ត្រូវសមត្ថកិច្ចស្ទឹងមានជ័យឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១២ម៉ោង៥០នាទី នៅចំណុច ផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សៀកម៉េង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះបានដកហូតវត្ថុតាងមា ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ០១ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃចាស់០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ៕ តាឡឹម

...

FB_IMG_1488340022032

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print