គណៈកម្មការផ្សារអូរឫស្សីចូលរួមធ្វើពលកម្មបោសសម្អាត និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដើម្បីចូលរួមយុទ្ធនាការសម្អាតទីក្រុង និងបញ្ជ្រាបការយល់ដឹងក្នុងទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» គណៈកម្មការផ្សារអូរឫស្សី បានចូលរួមធ្វើពលកម្មបោសសម្អាត និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ជុំវិញបរិវេណផ្សារអូរឫស្សី ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គណៈអភិបាលខណ្ឌ៧មករា មន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌ ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូសណ្តោងរ៉ឺម៉ក និងភ្នាក់ងារអនាម័យក្រុមហ៊ុន ស៊ីនទ្រី ភ្នាក់ងារអនាម័យប្រចាំផ្សារអូរឫស្សី សរុបចំនួន៣០០នាក់ ៕ ស រស្មី

gy (6) gy (5) gy (7) gy (8) gy (4) gy (3) gy (2) gy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print