មានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តចង.កសម្លាប់ខ្លួនចោលកូនៗ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រលឹមអុរ ខណៈគេឃើញក្រុមគ្រួសារបានស្រែកយំ និងនិយាយថា ជួយម្ដាយខ្ញុំផងគាត់ចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង៣ភ្លឺ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ែល តុល អាយុ៤៦ឆ្នាំ មុខរបរកសិក ររស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។ ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៏ពីក្រុមគ្រួសារស្ត្រីរងគ្រោះសមត្ថកិច្ចនគរបាលមូលដ្ឋានក៏ដូចជានគរបាលជំនាញនិងគ្រូពេទ្យបានមកនិងពិនិត្យសាកសពឃើញថា ស្ត្រីខាងលើបានយកខ្សែគោចង.កសម្លាប់ខ្លួននៅធ្នឹមឈើរខាងក្រោមផ្ទះពិតប្រាកដមែន មិនមានស្លាកស្នាមអ្វីកត់សំគាល់ជារឿងឃាដកម្មនោះទេ ។

តាមរៀបរាប់ឲ្យដឹងពីក្រុមគ្រួសារបានអោយដឹងថា ម្ដាយរបស់ខ្លួនមានជំងឺប្រចាំកាយ (ក្រពះ-ពោះវៀន) ព្យាបាលមិនជារយៈពេលជាង ១ឆ្នាំមកហើយ ណាមួយមិនមានប្រាក់ព្យាបាល ធ្វើអោយម្ដាយកើតទុក្ខមិនហាស្ដីជាមួយកូនៗ ស្រាប់តែនៅវេលាម៉ោង៣ទាបភ្លឺស្រាប់តែឃើញម្ដាយចងករស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចនគរបាលបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សុថាន

...

Sothan-2 (1) Sothan-2 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print