សពក្មេងស្រីទាំង៧នាក់ចាប់ផ្តើមបូជាតាមប្រពៃណីម្តងម្នាក់ៗក្រោមតំណក់ទឹកភ្នែក និងសំឡេងទ្រហោយំពីឪពុកម្តាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពក្មេងស្រី៧ នាក់ដែលលង់ទឹកបឹងព្រែកទប់ស្លាប់កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុម គ្រួសារនៃសពបានសម្រេចបូជាម្តងម្នាក់ៗ នៅឈាបនដ្ឋានវត្តឥន្ទញ្ញាញហៅវត្តក្រោម ស្ថិតនៅក្រុងព្រះសីហនុនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ហើយ បន្ទាប់ពីបាន តម្តល់ទុកនៅក្នុងវត្តអស់រយៈពេល១ថ្ងៃ១យប់នៅជិតភូមិគ្រួសារកុមារីរងគ្រោះទាំងអស់នោះមក ។

ក្នុងពិធីដង្ហែសពកុមារីទាំង៧នាក់ជុំវិញប៉ាឆាបូជាសពនោះគេសង្កេតឃើញថា ការ យំសោកសង្រេងពីមាតាបិតានិងបងប្អូននៃសពហាក់បីដូចជាផ្ទុះឡើងលាន់រំពងគួរឲ្យសង្វេគស្ទើរតែធ្វើឲ្យញាតិមិត្ត និងព្រះ សង្ឃសូត្រធម៌មិនចង់ត្រូវ ព្រោះតែការទប់អារម្មណ៍នៃការសោកស្តាយមិនបានដោយ សារតែសោកនាដកម្មមួយនេះមិនដែលធ្លាប់ មាននៅទឹកដីខេត្តព្រះសីហនុពីមុនមក។

គួររំលឹកថា កាលពីវេលាម៉ោងជាង៩ នាទីព្រឹកថៃ្ងទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ត្រង់ ចំណុចអន្លង់គ្រឿងចក្រកាយយកអាចម៍ដីក្នុងបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ (ខាងកើតវត្តឥន្ទ ញ្ញាណ) ក្មេងស្រីទាំង៧នាក់បានលង់ទឹកស្លាប់ ខណៈដែលពួកគេជិះទូកលេងនិង ទៅបេះផ្កាឈូក ។

លោក ខៀវ វុត្ថា នាយប៉ុស្តិ៍រដ្ឋបាលនគរ បាលសង្កាត់លេខ៣បានឲ្យដឹងថាក្មេងៗដែលទៅហែលទឹក និងជិះទូកលេងនោះមានអាយុក្រោម១៣ឆ្នាំមានគ្នា១០នាក់ ប្រុស១នាក់ ហើយបានលង់ទឹកស្លាប់៧ នាក់សុទ្ធតែក្មេងស្រី ។

លោកបន្តថា ក្មេងស្រីរងគ្រោះដែល លង់ទឹកស្លាប់នោះ ទី១-ឈ្មោះ សិត ស្រីម៉ៅ អាយុ៦ឆ្នាំ, ទី២-ឈ្មោះ ពោល គា អាយុ ១០ឆ្នាំ, ទី៣-ឈ្មោះ ហួរ ស្រី គីម អាយុ៧ ឆ្នាំ, ទី៤-ឈ្មោះ ទ្រាំង សុីអុី អាយុ១៣ឆ្នាំ, ទី៥-ឈ្មោះ ជា សុខ នឿន អាយុ៧ឆ្នាំ, ទី៦-ឈ្មោះ ម៉េង ស្រី ណុច អាយុ៦ឆ្នាំ និង ទី៧-ឈ្មោះ ហុឹម ស្រីមីប អាយុ៧ឆ្នាំ់ ពួក គេរស់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ។ រីឯក្មេងប្រុស-ស្រី៣នាក់ទៀត បានរួចផុតពីការលង់ស្លាប់ដោយ២នាក់ត្រូវ បានសង្គ្រោះពីក្នុងទឹក និងម្នាក់ទៀតមិនចុះ ទូកនៅឈរមាត់បឹង ។

សោកនាដកម្មដ៏ធំនេះអភិបាលខេត្ត ព្រះសីហនុលោក យន្ត មីន ក៏បានសម្តែង ការសោកស្តាយជាមួយក្រុមគ្រួសារក្មេង ស្រីរងគ្រោះនិងបានបញ្ជាឲ្យមន្ត្រីរាជការ និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ប្រមែ ប្រមូលពលរដ្ឋនៅក្នុងមូលដ្ឋានអញ្ជើញ មកចូលរួមពិធីបុណ្យសពដើម្បីជាការជួយរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ ។

ជាមួយគ្នានោះលោកអភិបាលខេត្ត បានផ្តាំផ្ញើនិងអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ព្រះសីហនុត្រូវមានការប្រុងប្រយ័ត្នហើយអប់រំកូនចៅជៀសវាងកើតមានករណីនេះបន្តទៀត ។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នោះដែរលោក ស្រី ពុំ ចន្ទីនី អគ្គលេខាធិ ការកាកបាទក្រហមកម្ពុជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន នាំយកអំណោយរបស់កាកបាទក្រហម កម្ពុជាមកផ្តល់ជូនឪពុកម្តាយកុមារីរងគ្រោះ ដោយសារលង់ទឹកស្លាប់នៅបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងខេត្តព្រះ សីហនុរហូតដល់៧នាក់ នៅទីតាំងវត្តឥន្ទ ញ្ញាណ ហៅវត្តក្រោម ដែលជាកន្លែងប្រព្រឹត្ត ពិធីបុណ្យសពតែម្តង ។

លោកស្រី ពុំ ចន្ទីនី បានថ្លែងទៅកាន់ ឪពុកម្តាយកុមារីរងគ្រោះថា នៅពេលដែល ទទួលបានព័ត៌មានថា មានកុមារីរងគ្រោះដោយសារលង់ទឹកស្លាប់ដល់ទៅ៧នាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានក្តីរន្ធត់ ចិត្តជាខ្លាំង ហើយក៏បានចាត់ឲ្យលោកស្រី នាំយកអំណោយមកចែកជូនភ្លាមៗដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ព្រមទាំងបានជួយរំលែកទុក្ខជូនបងប្អូនផងដែរ។

ចំពោះអំណោយដែលបានផ្តល់ជូន សពនីមួយៗរបស់កាកបាទក្រហមនៅ ពេលនេះរួមមានថវិកាចំនួន២លានរៀល អង្ករ៩០គីឡូក្រាម មី៥កេស ត្រីខកំប៉ុង ៥យួ ទឹកក្រូច៥កេស។ ដោយឡែកកុមារាកុមារីដែលរួចផុតជីវិតចំនួន៣នាក់ទទួលបានក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល អង្ករ៣០ គីឡូក្រាម មី១កេស ទឹកក្រូច១កេស ត្រីខ ១យួ ឃីដ១ ៕ ឆ្លាមសមុទ្រ

kps9 kps10

dav
dav

kps11

...

dav
dav
dav
dav
dav
dav
dav
dav

kps (8) kps (7) kps (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print