Harry Kane អួតថាខ្លួនជាកីឡាករលំដាប់ពិភពលោក ខណៈ Ibrahimovic ចាត់ទុកខ្លួនឯងជាតោ

ចែករំលែក៖

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane របស់ ក្លិបមាន់ខ្នាយមាសTottenhamបានថ្លែងថាគាត់គឺជាកីឡាករលំដាប់កំពូលពិភពលោក ម្នាក់ក្រោយពេលគាត់ឈរលើគេក្នុង ចំណោមកីឡាកររកគ្រាប់បានច្រើនបង្អស់នៅអង់គ្លេស Premier League រដូវកាល ថ្មីនេះ ។

កីឡាករវ័យ២៣ឆ្នាំ Harry Kane រក បាន១៧គ្រាប់ដូចគ្នានឹងកីឡាករ Romelu Lukaku និង Alexis Sánchez នៅ Premier League ត្រឹមសប្ដាហ៍ទី២៦នេះ។ ការឡើង ដល់១៧គ្រាប់របស់ Kane ក្រោយស៊ុតបាន ៣គ្រាប់ពេល Spurs ឈ្នះ Stoke City ៤-០ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោក Gary Mabbutt អតីតវីរបុរសក្លិបមាន់ខ្នាយមាសបានសរសើរ Harry Kane ថា គាត់អាចបំបែកកំណត់ត្រារបស់កីឡា ករអង់គ្លេស Alan Shearer។ Shearer ស៊ុត បាល់បាន២៦០គ្រាប់ឲ្យក្រុម Blackburn Rovers និង Newcastle នៅអង់គ្លេស Premier League ក្នុងរយៈពេល១៤ឆ្នាំ។ ចំណែក Harry Kane រកបាន៦៦គ្រាប់ហើយ ខណៈ ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney រកបាន១៩៥គ្រាប់នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ។

ចំណែកខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic របស់ក្លិបបិសាចក្រហម Manchester United ក៏បានចាត់ទុកខ្លួនឯង ថា ខ្លាំងដូចតោដោយកំពុងតែមានទម្រង់លេងយ៉ាងល្អទោះបីជាមានវ័យ៣៥ឆ្នាំក៏ ដោយ។

បន្ទាប់ពីស៊ុតបាល់បាន២គ្រាប់ជួយក្រុម បិសាចក្រហមលើកពានរង្វាន់អង់គ្លេស League Cup រួចមក Ibrahimovic បាន និយាយថា “ខ្ញុំគឺជាសត្វមួយក្បាល ហើយ ខ្ញុំគិតថាខ្ញុំគឺជាសត្វតោ។ ខ្ញុំមានទម្រង់ល្អខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង។ ខ្ញុំមានគោល ដៅច្បាស់លាស់ណាស់ រាល់ក្លិបដែលខ្ញុំទៅ លេងហើយខ្ញុំខំហ្វឹកហាត់ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ” ៕ ដេវីត

Harry Kane

...

MANCHESTER, ENGLAND - FEBRUARY 16:  Zlatan Ibrahimovic of Manchester United leaves the pitch with the match ball after scoring a hat-trick during the UEFA Europa  League Round of 32 first leg match between Manchester United and AS Saint-Etienne at Old Trafford on February 16, 2017 in Manchester, United Kingdom.  (Photo by Clive Brunskill/Getty Images)
MANCHESTER, ENGLAND – FEBRUARY 16: Zlatan Ibrahimovic of Manchester United leaves the pitch with the match ball after scoring a hat-trick during the UEFA Europa League Round of 32 first leg match between Manchester United and AS Saint-Etienne at Old Trafford on February 16, 2017 in Manchester, United Kingdom. (Photo by Clive Brunskill/Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print