គ្រូបង្វឹក Everton ចង់បាន Rooney ត្រឡប់ទៅវិញ

ចែករំលែក៖

លោក Ronald Koeman អ្នកចាត់ការ ក្រុម Everton បានបញ្ជាក់ថា ក្លិបនឹងបើកទ្វារស្វាគមន៍អតីតកីឡាករខ្សែប្រយុទ្ធរបស់ ខ្លួន Wayne Rooney គ្រប់ពេលបើសិនរូបគេ ចង់លេងនៅទីនោះសាជាថ្មី។ ការស្វាគមន៍ នេះគឺបន្ទាប់ពីកីឡាកររូបនេះមិនបានជាប់ជាជម្រើសដំបូងក្នុងការប្រកួតកន្លងមកឲ្យក្រុមបិសាចក្រហម។

កីឡាករ Wayne Rooney នៅសល់កុង ត្រាជាមួយ Manchester United រហូតដល់ ២ឆ្នាំតែខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស រូបនេះមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួននា រដូវកាលក្រោយនៅឡើយទេក្រោមការដឹក នាំរបស់អ្នកចាត់ការថ្មីលោកJose Mourinho ខណៈព័ត៌មានចុងក្រោយផ្សាយថា ក្លិបនៅចិនអាចជាគោលដៅបន្ទាប់របស់កីឡាកររូបនេះ ។

លោក Ronald Koeman អ្នកចាត់ការសញ្ជាតិហុល្លង់បាននិយាយថា «ក្នុងការ គិតរបស់ខ្ញុំកីឡាករ Rooney គឺជាកីឡាករ ដែលអាចធ្វើឲ្យក្លិប Everton ខ្លាំងជាងមុន ហើយយើងនៅតែស្វាគមន៍គាត់ជានិច្ច»។

គួរបញ្ជាក់ថា កីឡាករ Rooney បាន ចាកចេញពីក្លិប Everton ទៅកាន់ក្លិប Man-chester United កាលពីឆ្នាំ២០០៤ ក្នុងតម្លៃ ២៤លានអឺរ៉ូ។ ក្នុងការចូលរួមក្លិបបិសាចក្រហមកីឡាកររូបនេះបានបំបែកកំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេរបស់ ក្លិបគឺរហូតដល់២៥០គ្រាប់ ៕ ដេវីត

...

Ronald Koeman Rooney

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print