នគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន រួមនិងវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តកណ្តាល ៖ យុវជន៧នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

 នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ភា សុខលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោចក្រ ២-ឈ្មោះ យ៉េន ចាន់វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ៣-ឈ្មោះ ផល ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនសង្ស័យទាំង៣នាក់នេះ រស់នៅភូមិជើងព្រៃទី២ ឃុំអំពៅ ព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ ៤-ឈ្មោះ ធី រតនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ៥-ឈ្មោះធី រតនា(ខ្មៅ) ភេទប្រុស អាយុ ២១ឆ្នាំមុខរបរជួញដូរថ្នាំញៀន ៦-ឈ្មោះ សុង កំសាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនសង្ស័យទី៤-៥-៦ ពួកគេមានទីលំនៅជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុក កណ្ដាលស្ទឹងខេត្ដកណ្ដាល ។ ៧-ឈ្មោះ សយ សាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរជួញដូរថ្នាំញៀន ។

ក្នុងនោះកម្លាំងដកហូតបានម្សៅក្រាមពណ៌សថ្លា មេតំហ្វេតា មីន ម៉ាទឹកកក LCE សង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ធំ១កញ្ចប់ តូច១០កញ្ចប់ និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ។ (ធំ១ កញ្ចប់ តូច១កញ្ចប់ជាថ្នាំញៀនរបស់ឈ្មោះ ធី រតនា ចំណែកថ្នាំញៀនចំនួន៩កញ្ចប់ទៀត ជារបស់ឈ្មោះ សយ សាយ) ។

លោកអធិការនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា មុនឈានការឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងបន្លំ ខ្លួនជាអ្នកទិញថ្នាំញៀន ពីឈ្មោះ សយ សាយ និងឈ្មោះ ធី រតនា ហៅ ខ្មៅ បានចំនួន១កញ្ចប់តូច ។ បន្ទាប់មក លោកអធិការបានដឹកនាំកំលាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ និងសុំគោលការណ៍ទៅលោកស្នងការរងទទួល ផែនប្រឆាំបទល្មើស ដើម្បីសុំការ អនុញ្ញាតធ្វើការឆែកឆេរចំនួន២ផ្ទះ ។ ក្នុងនោះកម្លាំងរកឃើញថ្នាំញៀននៅផ្ទះរបស់ឈ្មោះ សយ សាយ ចំនួន៩ កញ្ចប់តូច នឹងផ្ទះរបស់ឈ្មោះ ធី រតនា ហៅខ្មៅ រកឃើញថ្នាំញៀនចំនួន២កញ្ចប់ ធំ១កញ្ចប់ តូច១កញ្ចប់ រួមនិង បក្ខពួក៥នាក់ទៀត ។

លោកអធិការបន្តថា ជាលទ្ធផលសមត្ថកិច្ចចុះបង្រ្កាបបានរកឃើញម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកកLCEសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់ ធំ១កញ្ចប់ តូច១០កញ្ចប់ និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើ ប្រាស់មួយចំនួន ។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំ រឿងបញ្ជូនបន្តទៅស្នងការចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

42665d25-6cce-47cb-ae67-c1034c40e383 3c147870-a19f-4a60-9c3e-71a9ef046c76

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print