កាកបាទក្រហមកម្ពុជា​ នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់៣៩ខ្នង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៩ខ្នងទាំងស្រុង កាលពីល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិ លេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយនឹងលោកស្រី ម៉ែន នារីសុភគ្ត្រ័ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុដើម្បីនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន៤៨គ្រួសារ ដែលរងគ្រោះផងដែរ ។

ដើម្បីសួរនាំជនរងគ្រោះ និងបានសម្ដែងនូវការសោកស្ដាយ យ៉ាងក្រៀមក្រំ ចំពោះគ្រោះមហន្តរាយនេះព្រមទាំងបានធ្វើការបែងចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះផ្ទះនៅត្រង់ចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិ លេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពោលនៅខាងជើងស្ពានជ្រោយចង្វារ នៅល្ងាចមិញនេះ ជាលទ្ធផល នៃការខូចខាត ផ្ទះរបស់ប្រជាពលរដ្ឋមានចំនួន៣៩ខ្នងផ្ទះ និងមានសរុបចំនួន៤៨គ្រួសារដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន៣០គីឡូក្រាម, តង់កៅស៊ូ១, មី១កេះ , ទឹកត្រីមួយយួរ , ត្រីខកំប៉ុង១ឡូ , ធីបមួយកញ្ចប់ រួមមាន(ភួយ១, សារ៉ុង១, ក្រមា១, មុងមួយ, និងថវិកាចំនួន ១០០,០០០៛) ៕ ស តារា

...

dara (1) dara (2) dara (3) dara (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print