ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកកៀនស្វាយ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់អាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារ សូមនិយាយឲ្យត្រង់ទៅត្រង់មក កុំខ្លាចរអែងអី ដើម្បីឲ្យក្រុមការងាររបស់គណបក្សប្រជាជនបានដឹង និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ម៉ក់ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅគ្រាដែលលោកប្រធានក្រុម ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៦០០នាក់កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី៤ ខែមីនា ឆ្នាំ២០១៦ នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ។

ក្នុងពិធីជួបសំណេះសំណាលថ្ងៃចុងសប្តាហ៍នេះដែរ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារបានបញ្ជាក់ដោយភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋដូច្នេះថា ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះ គឺជាកូនចៅរបស់ទេវតាឲ្យមកបម្រើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារ ក៏ដួចជានៅក្នុងមូលដ្ឋាន អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ សូមនិយាយឲ្យត្រង់ៗមក ដើម្បីឲ្យក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ សូមកុំខ្លាចរអែងអី តែសូមសូមបងប្អូនត្រូវគិតថា មានតែក្រុមការងាររបស់គណបក្សប្រជាជនប៉ុណ្ណោះ ដែលនៅជិតប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាប្រជាពលរដ្ឋ ។

លោកប្រធានក្រុមការងារបានបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំងនោះឡើយ។ ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំ ដែលជាសេនាធិការឲ្យក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ព័ត៌មានឲ្យបាន ហើយរាយការណ៍ពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។

ជាមួយនឹងសំណូមពរជាច្រើនដូចជាខ្វះខាតថវិកាក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិកាសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ , ត្រូវបានលោកប្រធានក្រុមការងារដោះស្រាយជូនភ្លាមៗ និងផ្តល់អំណោយជាអង្ករ ក្នុង១គ្រួសារៗ ១០គីឡូក្រាម ចំពោះស្ត្រីដែលឆ្លងទន្លេ ទទួលបានថវិកា២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕ សណ្តោស

...

sondos (6) sondos (4) sondos (2) sondos (3) sondos (9) sondos (1) sondos (5) sondos (8) sondos (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print