រាជិនី Talk Show នាង Oprah Winfrey គ្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០

ចែករំលែក៖

នាង Oprah Winfrey ធា្លប់គាំទ្រលោក ស្រី ហ៊ីលឡារី គ្លីនតុន និងប្រឆាំង ប្រធានា ធិបតី ត្រាំ ។ នាងធ្លាប់បានប្រកាសថានឹងមិនចូលរួមប្រកួតប្រជែងប្រធានាធិបតី អាមេរិកនោះឡើយ ប៉ុន្តែក្រោយពេល លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីធ្វើ ឲ្យនាងសម្រេចប្តូរចិត្តចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០២០។

នៅក្នុងកម្មវិធី Talk Show អ្នកដឹកនាំ កម្មវិធីដ៏ល្បីល្បាញនៅអាមេរិកបានលើកឡើងថា នាង Oprah Winfrey បានបញ្ជាក់ថានាងនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រោយពេលលោក ត្រាំ ក្លាយ ជាប្រធានាធិបតីអាមេរិក។

នាង Oprah Winfrey បញ្ជាក់ថា មិនចាំបាច់មានបទពិសោធន៍នៅក្នុងការដឹកនាំអាមេរិកដូចជាប្រធានាធិបតី ត្រាំ។ នាង Oprah Winfrey គឺជាអ្នកគាំទ្រយ៉ាងខ្លាំង ដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែលោកស្រីបានបរាជ័យនៅក្នុងការបោះ ឆ្នោតអាមេរិកកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ទាំងនោះហើយទើបធ្វើឲ្យនាងសម្រេចចិត្តចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកដោយមិនចាំមាន បទពិសោធន៍ឡើយ។

ជាមួយនឹងការសម្រេចចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់តារា Talk Show បានបង្ហាញយ៉ាងច្បាស់ថា នៅលើទឹកដីអាមេរិក មិនចាំបាច់មានបទ ពិសោធន៍ក្នុងការដឹកនាំនយោបាយក៏អាចក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិក បានដែរឲ្យតែមានការគាំទ្រពីពលរដ្ឋអាមេរិក។ លោក ត្រាំ គឺជាអ្នកជំនួញមិនមាន បទពិសោធន៍នយោបាយឡើយក៏អាច ក្លាយជាប្រធានាធិបតីអាមេរិកបានដែរ៕

Oprah winfrey (2) Oprah winfrey (3) Oprah winfrey (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print