ខេត្តត្បូងឃ្មុំ ៖ រថយន្តពីគ្រឿងបុកគូទគ្នាបណ្តាលឲ្យព្រូ ពីនាក់ដែលអង្គុយក្នុងកាប៊ីនបាក់ជើងទាំងពីចំនួន២នាក់ចំណែកអ្នកបើកបរមិនមានរងរបួសទេដោយគេបួងចង្កូតយកផុតតែគេ ហើយករណីនេះត្រូវបានជំនាញត្រួតពិនិត្យឃើញថារថយន្តបង្កហ្រ្វាំងមិនសីុ។
ហេតុការនេះកើតឡើងនៅវេលាម៉ោង៧ៈ៤៦នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ7ចន្លោះបង្គោលគីឡូម៉ែត្រលេខ139 -140 ចំណុចមុខផ្ទះឈ្មោះ ពុត ឈាងអាន ភេទប្រុស ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
លោក មុត វុទ្ធី មន្រ្តីនគរបាលចរាចរស្រុកត្បូងឃ្មំុបានឲ្យដឹងថា រថយន្តម៉ាកហុីយុនដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ-3C-4291 បេីកបរដោយឈ្មោះ ហុីម រ៉ុយ ភេទប្រុសអាយុ27ឆ្នាំនៅភូមិមង់ទី7 ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ( របួសស្រាល )រួមដំណេីរ ដោយឈ្មោះ នេត សុខរស់ ភេទប្រុសជាតិខ្មែរ អាយុ39ឆ្នាំ នៅភូមិ,ឃុំ ជាមួយគ្នា ( របួសធ្ងន់ )រួមដំណេីរ:ឈ្មោះ សែម មុំ ប្រុស អាយុ28ឆ្នាំជាតិខ្មែរនៅភូមិមង់ទី6 ឃុំ,ស្រុកជាមួយគ្នា ( របួសធ្ងន់ )បង្កជាមួយរថយន្ត ម៉ាក FAW ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ-3C-3711មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបេីកបរ ( ចុះរត់គេចខ្លួនបាត់ )ទិសដៅ:ស្របគ្នាពីកេីតទៅលិច រថយន្ត FAW បេីកពីមុខឈប់ រថយន្តហុីយុនដាយបេីកពីក្រោយ ទៅបុកគូទរថយន្តFAWមូលហេតុៈកត្តាយាន្ត(ហ្វា្រំងរថយន្តហុីយ៉ាន់ ដាយមិនសុី)ខូចខាតៈរថយន្តហុីយុនដាយ (កំរិតធ្ងន់ ) រថយន្តFAW(កំរិតស្រាល) ។
ក្រោយកេីតហេតុជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបណ្តោះអាសន្នដេម្បីកសាងសំណុំរឿងតាមនីតិវិធី៕ វណ្ណះ