រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ដោយសារបើកបរមិនប្រកាន់ស្តាំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ មានករណីរថយន្តបុករថយន្តបណ្តាលឲ្យអ្នកបើកនិងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បង្កឡើងដោយអ្នកបើកបររថយន្តទាំង២គ្រឿង មិនប្រកាន់ស្តាំ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ34,35ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១-ម៉ាកtitan ពណ៌ខៀវ ពាក់ស្លាកលេខសីហនុ2A-561 បើកក្នុងទិសដៅពីត្បូងទៅជើង ពីខេត្តតាកែវមកភ្នំពេញ។ បន្ទាប់ពីកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ និងរួមដំណើរដោយឈ្មោះ លី ចំរើន ភេទស្រី អាយុ38 រស់ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ របួសធ្ងន់បាក់ជើងទាំងសងខាង ។

រថយន្តទី២-ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-6964 អ្នកបើកបររងរបួសធ្ងន់បញ្ជួនទៅមន្ទីពេទ្យ បើកក្នុងទិសដៅពីជើងទៅត្បូង ភ្នំពេញទៅខេត្តតាកែវ ។

សមត្ថកិច្ចជំនាញដែលចុះទៅវាស់វែងបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺដោយសារអ្នកបើកបររថយន្តទាំងពីរមិនប្រកាន់ស្តាំ ។

បច្ចប្បន្ន មធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាល ស្ទឹង ដើម្បីដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ស្អាងជ័យ

...

Kandal-1 (1) Kandal-1 (2) Kandal-1 (3) Kandal-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print