ជិះម៉ូតូXR បុករះម៉ូតូ២គ្រឿងទៀត របួសធ្ងន់២នាក់ស្រាល២នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្មេងស្ទាវម្នាក់បានជិះម៉ូតូមួយគ្រឿង បុករះម៉ូតូ២គ្រឿងបណ្តាលឲ្យយុវជន ២នាក់រងរបួសធ្ងន់សល់តែដង្ហើមចង្រិត និងនារី២នាក់ទៀតរបួសស្រាល ។

kratie1

ហេតុការណ៍គ្រោះថ្នាក់ចចារណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង ៥០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ៣៧៧ ចំណុចផ្លូវចូលមជ្ឈមណ្ឌលSOS ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FA.0566 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានជែងជាមួយរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងចំពីមុខពេញទំហឹង ដែលទិសដៅច្រាស់គ្នា ធ្វើឲ្យម៉ូតូហុងដាឌ្រីម ជ្រុលចង្កូតបន្តទៅម៉ូតូមួយគ្រឿងទៀតម៉ាក Scopy ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យយុវជនជាអ្នកបើកម៉ូតូ XR និងអ្នកបើកម៉ូតូម៉ាកសង់ឌ្រីម រងរបួសធ្ងន់ រីឯនារី ២នាក់ជិះម៉ូតូ Scopy រងរបួសស្រាល។

ប្រភពដដែលបានបន្តថា អ្នកបើកម៉ូតូម៉ាក XR មានឈ្មោះ អេង សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។ អ្នកបើកម៉ូតូ សង់ឌ្រីម ឈ្មោះ លឹម ឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ។ ចំណែកអ្នកនារី ២នាក់បើកម៉ូតូScopy ឈ្មោះ ទី១ឈ្មោះ ភុំ ធារ៉ា អាយុ២៤ឆ្នាំ និងទី២ ឈ្មោះសៅ ស្រីល័ក្ខ អាយុ១៩ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែក ម៉ូតូទាំង៣គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអអិការដ្ឋាននគរបាលក្រុងក្រចេះ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print