នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបសំណេះសំណាលជាមួយគ្រូបង្វឹកកីឡាបាល់ទាត់

ចែករំលែក៖

ភ្នំពេញ៖ លោកឡេអូណាដូ ល្វីសដែលជាជនជាតិប្រេស៊ីលនឹងកាន់តំណែងជាគ្រូបង្វឹកថ្មីបន្តពីលោកលី តេហ៊ុនដែលបានធ្វើការងារយ៉ាងល្អក្នុងការបង្វឹកក្រុមជម្រើសជាតិកម្ពុជាឲ្យសម្រេចបានសមិទ្ធផលគួរ ឲ្យកត់សម្គាល់និងជាប់ចំណាត់ថ្នាក់FIFA ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តកាលពីឆ្នាំ ២០១៦។ វាគឺជាផ្នែកនៃការបន្តប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជាក្រុមហ៊ុនអេសស៊ីជីមានមោទនភាពដោយបានឧបត្ថម្ភពិធីតែងតាំងគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។

កាលពីដើមឆ្នាំ២០១៦ក្រុមហ៊ុនអេសស៊ីជីនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុម K-Cement Cambodian All Starsនិងក្រុមអាជីពកំពូលមួយរបស់ថៃគឺ SCG Muangthong United ។ ព្រឹត្តិការណ៍ដ៏ធំ សម្បើមនោះទទួលបានជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងក្លាក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការប្រកួតមិត្តភាព លំដាប់អន្ដរជាតិផ្សេងៗពេញមួយឆ្នាំ។ក្រុមហ៊ុនអេសស៊ីជីដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាននិងមានប្រវត្តិលើកស្ទួយកីឡាក្នុងប្រទេសកម្ពុជាផងដែរនោះបានសម្តែងក្តីរីករាយក្នុងការបន្តកិច្ចសហការរបស់ខ្លួនជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។

លោក Somwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជាក្រុមហ៊ុនអេសស៊ីជីស៊ីម៉ង់ត៍-សម្ភារសំណង់បានមាន ប្រសាសន៍ថា“ជាមួយនឹងក្រុមហ៊ុនបុត្រ សម្ព័ន្ធជាង២០០និងបុគ្គលិកប្រមាណ៥ ម៉ឺននាក់ដែលនៅក្នុងគ្រួសារអេសស៊ីជីយើងជឿជាក់ថាយើងអាចលើកកម្ពស់គុណភាពជីវិតរបស់មនុស្សដែលរស់នៅក្នុងសហ គមន៍ទាំងឡាយដែលយើងធ្វើប្រតិបត្តិការ។ទស្សនវិជ្ជាស្នូលមួយរបស់ក្រុមហ៊ុនអេសស៊ីជីគឺការយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះសង្គម។” លោកបានបន្ថែមទៀតថា “កាលពីឆ្នាំមុនក្រុមហ៊ុនអេសស៊ីជីបានរៀបចំព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦និងបាននាំក្រុមបាល់ទាត់SCG Muangthong United ពី ប្រទេសថៃមកប្រកួតជាមួយក្រុមកម្ពុជា ដើម្បីសកម្មភាពមនុស្សធម៌និងការរឹតបន្តឹងចំណងមិត្តភាព។នៅឆ្នាំនេះយើងមានគ្រោងការរៀបចំការប្រកួតដែលកាន់តែកក្រើកជាងមុនទៀតរវាងក្រុមSCG Muangthong United និងក្រុមK-Cement Cambodian All Stars ក្នុងអំឡុងខែកក្កដាឆ្នាំនេះហើយយើងក៏បានពង្រីកវិសាលភាពក្នុងការឧបត្ថម្ភបន្ថែមដល់ក្រុមកម្ពុជាផងដែរ។”

យោងតាមសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាគ្រូបង្វឹកថ្មីលោកឡេអូណាដូ ល្វីសនឹងពង្រឹងសមត្ថភាពនិងគុណភាពរបស់ក្រុមជម្រើសជាតិកម្ពុជាបន្ថែមមួយកម្រិតទៀត។ គាត់នឹងចាប់ផ្តើមការងារចាប់ពីខែនេះទៅខណៈក្រុមជម្រើសជាតិកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ប្រកួតទីមួយក្នុងដំណាក់កាលជម្រុះជុំទីបីសម្រាប់ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តទៅនៅ ប្រទេសហ្ស៊កដង់នាថ្ងៃទី២៨មីនានេះ។ក្នុងជុំទីបីនេះផងដែរក្រុមជម្រើសជាតិកម្ពុជា នឹងប៉ះជាមួយក្រុមកីឡាករមកពីអាហ្វហ្គានីស្ថាននិងវៀតណាម។

លោក លី តេហ៊ុន ដែលជាគ្រូបង្វឹកចាស់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការ ពង្រឹងនិងអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជាតាំងពីគាត់ចាប់ផ្តើមការងារនេះជាលើក ដំបូងកាលពីឆ្នាំ២០១០។លោកបានលើកកម្ពស់ស្តង់ដារនៃការហ្វឹកហាត់និងបាន បណ្តុះស្មារតីខិតខំព្យាយាមក្នុងចំណោម កីឡាករជម្រើសជាតិកម្ពុជា។លោកឡេ អូណាដូ ល្វីសដែលបន្តតំណែងថ្មីនេះមានការងារច្រើនដែលត្រូវធ្វើ ប៉ុន្តែយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកឡេអូណាដូ ល្វីសបានត្រៀមខ្លួនជាស្រេចចំពោះការងារនេះនិងមានបទពិសោធន៍និងសមត្ថភាពខ្ពស់ដែលអាចអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជាថែមមួយកម្រិតទៀត៕ វឌ្ឍនា

...

image001 image003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print