ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៦ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧នេះ ក្រោម ប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និង វឌ្ឍនភាព» ទូលព្រះបង្គំជាខ្ញុំ ថ្នាក់ដឹកនាំ និងមន្រ្តីសាលារាជធានី ភ្នំពេញ សូមក្រាបបង្គំទូលថ្វាយពរជ័យ និង សូមគោរពបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ប្រោស ប្រទានព្រះពរជ័យសិរីមង្គលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្ត ខ្មែរគ្រប់រូបតរៀងទៅ ។
ក្រាបបង្គំទូលថ្វាយពី
ទូលព្រះបង្គំ ជាខ្ញុំ ថ្នាក់ដឹកនាំ និងមន្រ្តីសាលារាជធានីភ្នំពេញ