រថយន្តESCALADEសង្ស័យម្ចាស់ស្រវឹងស្រាបើករេចង្កូតបុករបាំងថ្មចែកទ្រូងដាច់កាឡេកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវខ្ទាត់២កង់ចេញពីជួរ និងបណ្តាលឲ្យខ្ទេចរថយន្តមួយកំណត់ខាងមុខ ទៅលែងរួច ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើរមួយគ្រឿងម៉ាក ESCALADE ពាក់ស្លាកលេខ ភ្នំពេញ 2T-3938 ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកចំក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតបន្តិចបន្តួច២កង់ ចំណែករថយន្តខ្ទេចមួយកំណត់ខាងមុខទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្តខាងលើបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌ៧មករា បានប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕ ស រស្មី

...

gy (2) gy (1) gy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print