ចង.កលើដើមស្វាយសម្លាប់ខ្លួនឯង ផ្អើលអ្នកដើរហាត់ប្រាណទាំងព្រលឹម

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលអ្នកដើរហាត់ប្រាណពេលព្រឹកព្រលឹម បាននាំគ្នារត់បះសក់ បន្ទាប់ពីឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សម្រេចចង.ក សម្លាប់ខ្លួនឯងនៅលើដើមស្វាយជើងផុតពីដីប្រហែលជាងកន្លះម៉ែត្រមិនដឹងមូលហេតុ។

ករណីភ្ញាក់ ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៤ ព្រឹក ថ្ងៃ ទី ៨ មីនាឆ្នាំ២០១៧នៅ ចំណុចមុខផ្ទះលេខ ៤១  ផ្លូវលេខ៦០០ ក្នុងភូមិ ៤៥ ក្រុម ១០ សង្កាត់ បឹង កក់ ២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសចងក សម្លាប់ខ្លួននេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាអាយុ ជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌ខៀវជើងវែង សម្បុរខ្មៅ សក់រួញពាក់អាវ ក្រឡាការ៉ូ ពណ៌ស ឆ្នូត ទឹកសមុទ្រលើ ដើមទ្រូងខាងស្ដាំ មានសាក់ រូប ក្បាល ខ្លា ។

តាមប្រភពព័ត៌មានពីសន្តិសុខសណ្ឋាគារមួយកន្លែងនៅក្បែរនោះ ឈ្មោះ មាស សុផល អាយុ ៤៣ ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺអំឡុងម៉ោង ១០ យប់ ថ្ងៃទី ៧ ខែមីនា គាត់ឃើញជនរងគ្រោះខាងលើបានដើរកាត់ផ្លូវនេះ ហើយនៅក្នុងដៃមានកាន់ដបស្រា២ដប ផងដែរ ។ លុះមកដល់ម៉ោងកើតហេតុស្រាប់តែឃើញអ្នកដើរហាត់ប្រាណពេលព្រលឹម៤-៥នាក់នាំគ្នារត់និងស្រែកឆោឡោព្រោះឃើញបុរសរូបនេះចងក នឹងអាវរបស់ខ្លួនទៅនឹងមែក ស្វាយបណ្ដាលឲ្យស្លាប់ហើយក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។ ក្រោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យនៃសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយសារតែធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅវត្តញាណរង្សី ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា

...

dara (2) dara (1) dara (3) dara (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print