ទន្លេបាសាក់លេងជ្រុលជើងទៅកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ផាត ស្រីតី ភេទស្រី អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ប្រាក់ ស៊ីផាត អាយុ៣៤ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តក្រុមហ៊ុន ម្តាយឈ្មោះ ទឹម សុខធារ៉ា អាយុ៣១ឆ្នាំ មុខរបរ ជាកម្មការីនីរោងចក្រ បច្ចុប្បន្នរស់នៅក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកុមាររីរងគ្រោះបានដើរតាមបងស្រីឈ្មោះ ផាត ចាន់ត្រា អាយុ៩ឆ្នាំទៅលេងមាត់ទន្លេបាសាក់ស្ថិតនៅខាងក្រោយផ្ទះ ។ ពេលទៅដល់ក្មេងស្រីរងគ្រោះបានចុះងូតទឹកលេងជាមួយបងស្រី ពេលកំពុងលេងទឹកជចម្រៅប្រមាណ២ទៅ៣ចង្អាមនោះក្មេងស្រីរងគ្រោះបានដើរជ្រុលជើងទៅកន្លែងដែលមានជម្រៅជ្រៅលិចក្បាលលង់ទឹកតែម្តង ។ ភ្លាមៗនោះបងស្រីរងគ្រោះក្មេងស្រីរងគ្រោះបានរត់ទៅប្រាប់ជីតាឲ្យជួយ តែពេលទៅដល់បានត្រឹមស្រង់សាកសពចៅស្រីទៅផ្ទះយកទៅធ្វើបុណ្យ ព្រោះក្មេងស្រីរងគ្រោះបានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយមុនពេលជីតាទៅដល់ ។ បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះត្រូវបានឪពុម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ក្មេងស្រីអាយុ៥ឆ្នាំលង់ទឹកទន្លេស្លាប់នៅស្រុកស្អាង ខេត្តកណ្តាលៈ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ចុះងូតទឹក
...