ក្រសួងការបរទេសអាមេរិកបានធ្វើ សន្និសីទកាសែតជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី៨ ខែមីនា ក្រោយពេលស្ងប់ស្ងាត់ រយៈពេល៤៥ថ្ងៃ ចាប់តាំងពីប្រធានាធិបតី ត្រាំ ចូលកាន់តំណែង។
នៅក្នុងសន្និសីទកាសែតជាលើកដំបូងស្តីពីគោលនយោបាយការបរទេសរបស់អាមេរិក និងតួនាទីរបស់រដ្ឋមន្ត្រីការបរទេស លោកRex Tillerson ពីការសម្រេចគោលនយោបាយរបស់ទីក្រងវ៉ាស៊ីនតោន ក៏ដូចជាតួនាទីដ៏សំខាន់របស់ក្រសួងការបរទេស។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Mark Tonerបានថ្លែងអំណរ គុណដល់អ្នកសារព័ត៌មានដែលបានគោរព ពេលវេលារៀបចំរបស់ក្រសួងការបរទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ ជា មួយគ្នានេះដែរលោកក៏បានលើកឡើងពី គម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស អាមេរិកTillerson ទៅកាន់ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិកទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងត្រូវបានអ្នកឯក ទេសលើកឡើងថា ជាការរៀបចំបែបបទសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលជា សម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក និងប្រទេសចិនផងដែរ ដែលជាសត្រូវរបស់ អាមេរិក ។
ការរក្សាភាពស្ងៀមស្ងាត់រយៈពេល ៤៥ថ្ងៃរបស់ក្រសួងការបរទេសអាមេរិក រងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដោយក្នុងនោះក្រសួងការបរទេសមិនបានបង្ហាញពីរបាយការណ៍ស្តីពីសិទ្ធិមនុស្សឆ្នាំ ២០១៦ ដូចជារដ្ឋមន្ត្រីការបរទេសមុនៗបានធ្វើឡើយ។
ក៏ដូចជារៀងរាល់ឆ្នាំដែរក្រសួងការ បរទេសអាមេរិកតែងតែបានចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំដាច់ដោយឡែក របស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ ក្នុងប្រទេសនីមួយៗលើលោក។ នៅក្នុង របាយការណ៍ប្រចាំឆ្នាំនោះ ក្រសួងការ បរទេសបានចាប់អារម្មណ៍លើស្ថានភាពសិទ្ធិមនុស្សនៅក្នុង ១៩៩ប្រទេស តែក៏ ដូចជាសព្វមួយដង អាមេរិកបានផ្តោត សំខាន់លើប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅ របស់ខ្លួនរួមមាន កូរ៉េខាងជើង ចិន រុស្ស៊ី អុីរ៉ង់ ឬមួយប្រទេសគុយបាជាដើម។
បើគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ លោករដ្ឋមន្រ្តីការបរទេសអាមេរិកផ្ទាល់ខ្លួនជាអ្នកដែលបានលើកយករបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សក្នុងលោកទៅ បង្ហាញជាសាធារណៈតាមរយៈការធ្វើ សន្និសីទកាសែត ឬមួយក៏នៅលើកញ្ចក់ ទូរទស្សន៍។ តែសម្រាប់របាយការណ៍ប្រចាំ ឆ្នាំ២០១៦ កន្លងទៅ លោក Rex Tillerson ជារដ្ឋមន្រ្តីការបរទេសថ្មីក្នុងជំនាន់លោកប្រធានាធិបតីដូណាល់ ត្រាំ និងជារដ្ឋមន្រ្តីដែលមិនសូវនិយាយជាសាធារណៈមិន បានយកគំរូតាមរដ្ឋមន្រ្តីការបរទេសមុនៗទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី