កីឡាប្រពៃណីខ្មែរ៤ប្រភេទបន្តបង្ហាញវត្តមាននៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០១៧

ចែករំលែក៖

ភ្នំពេញ៖ ប្រភេទកីឡាប្រពៃណីខ្មែរ ចំនួន៤ប្រភេទនៅតែបន្តវត្តមានរបស់ខ្លួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅក្នុងចំណោមល្បែងប្រជាប្រិយជាច្រើនទៀត។ វត្តមានរបស់កីឡាទាំង៤ប្រភេទខាងលើនេះ ក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំងអស់រយៈពេល៤ឆ្នាំកន្លងទៅនៅលើទឹកដីសុវណ្ណភូមិដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាការថ្លែងកោត សរសើររបស់លោក សំហេង បុរស អនុ ប្រធានក្រុមប្រឹក្សាភិបាលនៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នៅទីស្នាក់កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ។

លោក សំហេង បុរសបានឲ្យដឹងថា ព្រឹត្តិ ការណ៍អង្គរសង្ក្រាន្តឆ្នាំនេះបានរៀបចំបែងចែកកម្មវិធីជា២ គឺកម្មវិធីសម្រាប់ពេលថ្ងៃនិងកម្មវិធីសម្រាប់ពេលយប់ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៧នៅឧទ្យានជាតិអង្គរវត្ត។ ជាមួយកម្មវិធីដ៏សំបូរបែបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរគណៈកម្មការរៀបចំ ពិធីក៏បានចាត់ទុកកម្មវិធីប្រកួតកីឡាប្រពៃណីខ្មែរជាល្បែងកម្សាន្តមួយបែបសម្រាប់ឲ្យប្រជាពលរដ្ឋបានទស្សនាក៏ដូចជាការ បង្កើនភាពសប្បាយរីករាយ ។ កីឡាប្រពៃណីខ្មែរទាំង៤ប្រភេទខាងលើនោះ មាន កីឡាល្បុក្កតោកីឡាអុកចត្រង្គកីឡាទាញព្រ័ត្រ និងកីឡាប្រណាំង រទេះគោ រទេះ ក្របី ។ កីឡាទាំង៤ប្រភេទនេះមានប្រជាពលរដ្ឋចូលរួមទស្សនារាប់ម៉ឺននាក់ក្នុង ១ថ្ងៃៗ ហើយមានផ្តល់ឱកាសឲ្យភ្ញៀវទេសបរទេសចប់ចូលរួមលេងកម្សាន្តក៏ដូច ជាហ្វឹកហាត់ផងដែរ ។

លោក សំហេង បុរស បានបញ្ជាក់បន្ថែម ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦កន្លងទៅកម្ពុជាទទួលបានអ្នក ចូលរួមប្រមាណ១លាន៣សែននាក់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណៈឆ្នាំនេះ លោករំពឹងថានឹងអាចកើនដល់១លាន ៥សែននាក់។ អ្វីដែលក្រុមការងារព្រឹត្តិ ការណ៍អង្គរ សង្គ្រាន្តបាននិងកំពុងធ្វើនា ពេលនេះ គឺសំដៅទាក់ទាញទេសចរបរទេសឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន បន្ថែមទៀត៕ សារីម

...

sr (4) sr (1) sr (2) sr (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print