ជម្លៀសពលរដ្ឋជាច្រើននៅមជ្ឈមណ្ឌលជនជាតិជ្វីហ្វនៅអាមេរិកនិងកាណាដា ក្រោយពីគំរាមបំផ្ទុះគ្រាប់បែក

ចែករំលែក៖

មជ្ឈមណ្ឌលជនជាតិជ្វីហ្វនៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក និងកាណាដា ត្រូវបានប៉ូលីសឡោមព័ទ្ធ និងជម្លៀសពលរដ្ឋនៅខាងក្នុងចេញជាបន្ទាន់ ក្រោយពេលមានការគំរាមកំហែងវាយប្រហារគ្រាប់ បែកនៅខាងក្នុង។

ហេតុការណ៍នេះកើតឡើងក្រោយ ពេលដែលជនមិនស្គាល់អត្តសញ្ញាណ ម្នាក់បានទូរស័ព្ទ ប្រាប់ថា មានការវាយ ប្រហារគ្រាប់បែកនៅក្នុងមជ្ឈមណ្ឌល របស់ជនជាតិជ្វីហ្វ ក្នុងនោះមានសាលា រៀននៅទីក្រុងញូវយ៉ក Wisconsin , Illiniois និងFlorida ចំណែកនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងក្រុងឡុងប្រទេស អង់គ្លេសក៏រងការគំរាមកំហែងដូចគ្នាដែរ។

ប៉ូលីសកាណាដាបានឲ្យដឹងថា ពួកគេបានឡោមព័ទ្ធទីតាំងរបស់ក្រុមជនជាតិជ្វីហ្វ និងបិទទ្វារសាលារៀន ជម្លៀសសិស្ស និង ពលរដ្ឋចេញដើម្បីប៉ូលិសស្វែងរក គ្រាប់ បែកដែលជនមិនស្គាល់មុខបានគំរាម កំហែង។

សារព័ត៌មានស៊ីនហួរបានឲ្យដឹងថា សិស្ស និងមនុស្សជាច្រើនទៀតនៅក្នុងសាលារៀនរបស់ ជនជាតិជ្វីហ្វមួយកន្លែងក្នុងទីក្រុង Chicago ត្រូវបានជម្លៀសចេញ ភ្លាមៗ កាលពីថ្ងៃអង្គារម្សិលមិញក្រោយ ទទួលបានព័ត៌មានថា មានការគំរាមកំហែង ដោយគ្រាប់បែក។

ក្រុមប៉ូលីសបានធ្វើដំណើរមកដល់ទីកន្លែងភ្លាមៗផងដែរ ក្រោយពីមានសេចក្តី រាយការណ៍ នៅវេលាម៉ោងប្រមាណជា៩ ព្រឹក នៅឯសាលារៀនជនជាតិជ្វីហ្វដែលស្ថិតនៅ ភាគខាងជើងនៃទីក្រុង។ ទូរទស្សន៍ ក្នុងស្រុកបានបង្ហាញពីសកម្មភាពត្រួត ពិនិត្យស្វែងរកគ្រឿងផ្ទុះពីសំណាក់ក្រុម ប៉ូលីស និងដោយមានទាំងប្រើប្រាស់ ឆ្កែ ហិតក្លិនផង។

អស់រយៈពេលជិត២ម៉ោង នៅវេលា ម៉ោងប្រមាណជា១០ និង៥០នាទីព្រឹកថ្ងៃដដែលក្រុមប៉ូលីសសម្រេចចិត្តបញ្ឈប់ការស្វែងរកគ្រឿងផ្ទុះ ដោយបញ្ជាក់ថា គ្មាន ឧបករណ៍ផ្ទុះណាឡើយ ហើយក៏បាន ប្រកាសឲ្យសិស្សសាលាត្រឡប់ចូលរៀន វិញផងដែរ៕

Peoples (1) Peoples (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print