តាមលទ្ធផលស្រាវជ្រាវរបស់អង្គការ Transparency Internationalដែលបានប្រកាសកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ថា ពលរដ្ឋរស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១ភាគ៤បានយកលុយទៅសូកមន្រ្តី សាធារណៈដើម្បីទទួលបានការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋ។
សកម្មភាពទាំងនោះ នឹងធ្វើឲ្យអ្នកមានចំណេះដឹងពិតប្រាកដ ពិបាករកការងាធ្វើ ប្រសិនបើមិនមានលុយ សូកប៉ាន់នោះទេ។
អង្គការ Transparency International ដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ក៏បានអំពាវនាវដល់គ្រប់រដ្ឋាភិបាលឲ្យរួស រាន់ចាត់វិធានការទប់ស្កាត់លើទង្វើពុក រលួយមួយនេះ។របាយការណ៍របស់អង្គ ការខាងលើធ្វើឡើងដោយមានការសាកសួរលើមនុស្សជាង ២០ ០០០នាក់រស់នៅក្នុង១៦ប្រទេសស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយរាប់ចាប់ពីប្រទេសប៉ាគីស្ថាន ដល់ប្រទេសអូស្ត្រាលី។ តាមរបាយការណ៍ មានមនុស្សជាង៩០០លាននាក់បានបង្ខំ ចិត្តយកលុយទៅសូកមន្រ្តីរដ្ឋការដើម្បី ទទួលបានការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋ ។
ឥណ្ឌា និងវៀតណាម ជាប្រទេសអាស៊ីដែលប៉ះពាល់ខ្លាំងជាងគេព្រោះមានពល រដ្ឋជិត២ភាគ៣មានទម្លាប់យកលុយទៅសូកប៉ាន់គេដើម្បីអាចទទួលបានការងារ រដ្ឋធ្វើពិសេសនៅក្នុងវិស័យអប់រំឬមួយនៅ ក្នុងមន្ទីរពេទ្យរដ្ឋ។
ចំណែកជប៉ុនកូរ៉េខាងត្បូង ហុងកុង និងអូស្រ្តាលីត្រូវបាន Transparency International ចាត់ទុកជាក្រុមប្រទេសគំរូមិនសូវ មានបញ្ហាស៊ីសំណូកសូកប៉ាន់របៀបនេះទេ។ របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភេទមន្រ្តីរដ្ឋការដែលពុករលួយទទួលសំណូកខ្លាំងជាងគេ គឺពួកប៉ូលិសហើយប្រភេទពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេ គឺ អ្នកក្រីក្រ។ លោក Jose Ugazប្រធានក្រុម ប្រឹក្សារដ្ឋបាល Transparency International បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងមួយថារដ្ឋាភិបាលត្រូវតែចាត់វិធានការ បន្ថែមទៀតនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថាអំពើពុករលួយមិនមែនជាឧក្រិដ្ឋកម្មតូចតាចទេតែវាអាចរំខានដល់ការអប់រំ រំខាន ដល់ការទទួលការព្យាបាលសមរម្យនិងវាអាចឈានដល់ការសម្លាប់ទៀតផង។ របាយការណ៍របស់ Transparency International នេះបានធ្លាក់មកបន្ទាប់ពីមានប្រទេសអាស៊ីខ្លះបានជួបប្រទះនឹងរឿងអាស្រូវ ពុករលួយជាប់ពាកព័ន្ធនឹងថ្នាក់ដឹកនាំ កំពូលៗតែម្តង៕
ប្រែសម្រួល៖ ម៉ែវ សាធី