ក្រុមហ៊ុនបច្ចកវិទ្យាចិនZTEបានយល់ព្រមបង់ការផាកពិន័យជាទឹកប្រាក់ដល់ទៅ១.២០០លានដុល្លារអាមេរិក ដោយសារតែបានបំពានទៅលើការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអីុរ៉ង និង កូរ៉េខាងជើង។
អង្គការស្រាវជ្រាវអាមេរិកបានចោទ ប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា ZTEរបស់ចិនបានបំពានលើការដាក់ទណ្ឌកម្មប្រទេស អុីរ៉ង់និងកូរ៉េខាងជើង។តាមរបាយការណ៍ស្រាវជ្រាវក្រុមហ៊ុនZTEបានឡើងគម្រោងសាងសង់ប្រព័ន្ធទូរគមនាគមន៍នៅក្នុង ប្រទេសអុីរ៉ង់ដោយប្រើប្រាស់សម្ភារផលិតនៅអាមេរិក ។
ក្រុមហ៊ុនZTEក៏រងការចោទប្រកាន់អនុវត្តផ្តល់ទំនិញទៅឲ្យភាគីកូរ៉េខាងជើងភាគច្រើនជាសម្ភារអេឡិចត្រូនិក ។ សារព័ត៌ មានCNN បានផ្សាយថា តំណាងក្រុមហ៊ុន ZTE នឹងមានវត្តមាននៅក្នុងការសាកសួរនៅក្នុងតុលាការសហរដ្ឋអាមេរិក ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បានប្រកាសថា «យើងចង់ផ្ញើសារនេះទៅឲ្យពិភពលោកបានដឹងថា “ឈប់លេងបិតពួនទៅ”។ ប្រទេសដែលហ៊ានប្រព្រឹត្តល្មើសនឹងច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការនាំចេញ របស់អាមេរិកនឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់បំផុត ហើយនឹងត្រូវទទួលនូវលទ្ធផលអាក្រក់ជាងនេះទៀត ។
ក្រុមមន្ត្រីតាមដានសកម្មភាពល្មើស ច្បាប់ពាណិជ្ជកម្មរបស់អាមេរិកបានបញ្ជាក់ថា ប្រធានក្រុមហ៊ុន ZTE បានដឹងយ៉ាង ច្បាស់ពីការល្មើសច្បាប់ខាងលើនៅក្នុង ប្រទេសអុីរ៉ង់ តែនៅតែបន្តសកម្មភាពល្មើសទាំងនោះ។ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ក្រោយពេលរកឃើញនៅឆ្នាំ២០១២ក្រុមហ៊ុនZTE ក៏បានផ្អាកកិច្ចព្រមព្រៀងជាមួយអីុរ៉ង់មួយរយៈពេល ប៉ុន្តែក្រោយមកក៏បានបន្តសកម្មភាពជាថ្មីឡើងវិញ។
ក្រៅពីនេះនៅមានក្រុមហ៊ុនចិនជាច្រើនទៀតដែលជាប់ពាក់ព័ន្ធរកស៊ីជាមួយប្រទេសដែលអាមេរិកបានដាក់ទណ្ឌកម្ម ពិសេស គឺការរកសីុជាមួយប្រទេសកូរ៉េខាងជើង ជួយឲ្យប្រទេសនេះ។កន្លងមកថ្មីៗក្រុម ហ៊ុនចិន ក៏បានផ្អាកទិញធ្យូងថ្មពីប្រទេស កូរ៉េខាងជើងផងដែរក្រោយពេលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល ៕
ប្រែសម្រួល៖ ម៉ែវ សាធី