ភ្លេីងឆេះបន្ទប់ខារ៉ាអូខេ ផ្អើលនារីៗរត់ជាន់ជើងគ្នានៅស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងនារីៗបំរើការងាររត់ជាន់គ្នាទាំងប្រលឹងចុងសក់ខណះដែលអគ្គីភ័យលេបត្របាក់ហាងការ៉ាអូខេកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី៨ខែមិនាឆ្នាំ២០១៧នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤៤ ក្នុងហាង ខារ៉ាអូខេយីហោផលផារិនដែលស្ថិតក្នុងភូមិគោកក្តោល ឃុំគ្រោលគោ ស្រុកស្វាយជ្រំ សង្ស័យភ្ញៀវចោលកន្ទុយបារី។

តាមនារីបំរើខារ៉ាអូខេក្នុងហាងខាងលើ បានអោយដឹងថាមុនពេលកើតហេតុមានភ្ញៀវ៤ទៅ៥នាក់បានចូលទៅច្រៀងក្នុងបន្ទប់លេខ៤៤៤ នោះ ហើយក្រោយពីច្រៀងចប់ចេញមកគិតលុយចេញអស់បានមួយសន្ទុះស្រាប់តែមានភ្លើងឆាបឆេះចេញពីក្រោមសាឡុងក្នុងបន្ទប់ធ្វើអោយមានផ្សែងនិងអណ្តាតភ្លើងយ៉ាងខ្លាំង បង្ករជាការភ្ញាក់ផ្អើលពេញហាង ។ ភ្លាមៗនោះម្ចាស់ហាងបានទូរសព្ទ័ហៅឡានទឹកពីស្នងការខេត្តមកជួយពន្លត់ចំណែកមនុស្សនៅក្នុងហាងម្នាក់ៗបានរត់រកទឹកនិងយកបំពុងផ្សែងពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់៣បំពុងនិងអ្នកខ្លះទៀតបាននាំគ្នាអូសយកសាឡុងដែលភ្លើងឆេះចេញមកក្រៅពន្លត់រហូតរលត់អស់ ទើបឡានទឹកទៅដល់។

ហេតុការណ៌នេះត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីភ្ញៀងដែលចូលច្រៀងខារ៉ាអូខេនោះជក់បារីរួចបោះកន្ទុយបារីចូលក្រោមសាឡុងនោះ ហើយគ្មានអ្នកណាដឹង ទើបធ្វើអោយរងើកភ្លើងឆាបឆេះទៅជាអគ្គីភ័យបែបនេះទៅតែសំណាងហើយដែលហាងនេះមានបំពុងពន្លត់អគ្គីភ័យនិងបានបាញ់ពន្លត់អោយរលត់ទាន់ពេលវេលា កុំអីអាសន្នធំហើយ។

ហេតុការណ៌នេះមិនបានបណ្តាលអោយនរណាម្នាក់រងរបួសនោះទេត្រឹមតែធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងហាងប៉ុណ្ណោះ។អ្នកឃើញហេតុការនាំគ្នាលន់មាត់ថានេះសំណាងហើយដែលភ្លើងមិនរាលដាលដល់ការ៉ាស់សាំងនៅខាងមុខកុំអីមិនដឹងទៅជាយ៉ាងណានោះទេ៕

...

a5 a6 a7 a8 a9 a10

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print