បុរស២នាក់ស្លាប់ដោយគាំងបេះដូងដាច់ ដោយឡែកពីគ្នានៅខណ្ឌប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ ជនរងគ្រោះ២នាក់ ម្នាក់ជា កម្មករជួសជុលរថយន្ត និងម្នាក់ទៀតជាមេការលាយទឹកសារ៉ូបានស្លាប់ដោយសារគាំងបេះដូងដាច់ដោយឡែកពីគ្នា ក្នុងនោះម្នាក់ ស្លាប់នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងម្នាក់ ទៀតស្លាប់នីសង្កាត់ទួលសង្កែ២ ខណ្ឌ ប្ញស្សីកែវ ។
បុរសរងគ្រោះទី១ ជាកម្មករជួសជុល រថយន្ត ត្រូវបានគេភ្ញាក់ផ្អើលស្លាប់នៅវេលា ម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃ ទី៩មីនា ឆ្នាំ២០១៧ ឋិតនៅក្្នុងបន្ទប់ជួល លេខអា២០៤ ក្រុម៣ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទិន ហាយ ហៅឆាយ អាយុ៣២ឆ្នាំ មាន ទីលំនៅផ្ទះជួលខាងលើ មានស្រុកកំណើត ភួមិអណ្តូង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។
ដោយឡែកជនរងគ្រោះទី២ ដែលជា មេការលាយទឹកសារ៉ូ បានស្លាប់ដោយសារ គាំងបេះដូងដូចគ្នា ហើយភ្ញាក់ផ្អើលនៅ វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៩ ខែ មីនា ឆ្នាំ២០១៧ ឋិតនៅបន្ទប់ជួល ក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌ ប្ញស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ ហង្ស យ៉ាន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិ តាឡូ ឃុំជើង គ្រៀល ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង និងមានប្រពន្ធឈ្មោះ ស្រី ឃាង អាយុ២៨ឆ្នាំ មានកូនក្នុងបន្ទុក២នាក់ ។
ក្រោយពីពិនិត្យ និងធ្វើកោសសល្យ វិច័យដោយសមត្ថកិច្ចជំនាញរួចមក ជនរង គ្រោះទាំង២ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយសារគាំងបេះដូង មិនមែនពាក់ ព័ន្្ធទៅនឹងករណីឃាតកម្មអ្វីនោះឡើយ ។ ដោយឡែក ក្រោយពីធ្វើកោសល្យវិស័យ រួចសាកសពជនរងគ្រោះទាំង២ត្រូវបាន ប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ អារុណរះ

CPhan (1) CPhan (2) CPhan (3) CPhan (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print