ក្រោយ៣ឆ្នាំយន្តហោះ MH 370 បាត់ខ្លួននៅតែជាអាថ៌កំបាំង

ចែករំលែក៖

នៅថ្ងៃទី៨ ខែមីនាឆ្នាំ២០១៧ គឺគម្រប់៣ឆ្នាំ នៃការបាត់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អែរ ឡាញ មានជើងហោះហើរ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ពេលហោះហើរពីទីក្រុងគូឡាឡំាពួរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃ ទី៨ ខែមីនា ឆ្នាំ ២០១៤ ។

មកទល់ពេលនេះគឺគម្រប់៣ ឆ្នាំហើយបើទោះបីមានការខិតខំស្វែងរកជាទ្រង់ទ្រាយធំ ដោយមានប្រទេសជាច្រើន ចូលរួមយ៉ាងណាក៏ដោយក៏នៅតែមិនទាន់មានតម្រុយ។

នៅថ្ងៃ ទី៨ ខែមីនា ឆ្នាំ២០១៧ ម៉ាឡេស៊ីបានរៀបចំពិធីរំលឹកខួបគម្រប់ ៣ឆ្នាំ នៃការបាត់ខ្លួនយន្តហោះ MH 370 ដែលមានអ្នកដំណើរនិងក្រុមពហុនិកា២៣៩ នាក់មកពី១៣ប្រទេសផ្សេងគ្នា ។

ក្នុងពេលនេះដែរ ក្រុមអ្នកស្រាវជ្រាវ អន្តរជាតិ ដឹកនាំដោយម៉ាឡេស៊ី បាន ប្រកាស ពីរបាយការណ៍ជាលើកទី៣ ស្តីពីយន្តហោះ MH370។ ក្រុមអ្នកស្រាវ ជ្រាវបានបញ្ជាក់ថា មកទល់ពេលនេះនៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បី បញ្ជាក់ពីមូលហេតុនៃការបាត់ខ្លួន ដោយ មិនទាន់រកឃើញយន្តហោះខាងលើ។ របាយការណ៍ចុងក្រោយបំផុត ស្តីពីការ បាត់ខ្លួន យន្តហោះ MH370 នៅចុងឆ្នាំ ២០១៧នេះ។

នៅថ្ងៃ ទី៨ ខែមីនា នេះដែរអូស្ត្រាលីក៏បានរៀបចំពិធីរំលឹកខួប ដល់អ្នកដំណើរ ដែលបាត់ខ្លួនជាមួយយន្តហោះMH370 ។ រដ្ឋមន្ត្រី ហេដ្ឋារចនាសម្ព័ន្ធនិងដឹក ជញ្ជូនអូស្ត្រាលី លោក Darren Chester (អ្នកទទួលបន្ទុកសកម្មភាពស្វែងរកយន្តហោះMH370 នៅបាតសមុទ្រ) បានឲ្យ ដឹងថា បើទោះបីពេលនេះការស្វែងរកយន្តហោះបាត់ខ្លួនមិនទាន់មានលទ្ធផលក្ដី ប៉ុន្តែ ក្រុមស្វែងរកនៅតែមានក្តីសង្ឃឹមថានឹងរកឃើញយន្តហោះដែលបាត់ខ្លួនខាងលើ។

កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី៨ខែមីនា ឆ្នាំ២០១៤ យន្តហោះប៊ូអ៊ុង ៧៧៧ មាន លេខហោះហើរ MH370 បានហោះហើរចេញពីទីក្រុងគួឡាឡំាពួរទៅកាន់ទីក្រុងប៉េកាំង មានដឹកអ្នកដំណើរនិងក្រុម ពហុនិកាសរុប២៣៩នាក់។

តាមការសន្និដ្ឋាន យន្តហោះបានប្តូរ ទិសដៅ ហោះហើរទៅកាន់មហាសមុទ្រ ឥណ្ឌា ដោយបានរុករកក្នុងបរិវេណរហូត ដល់ទៅ១២០ពាន់គីឡូម៉ែត្រក្រឡា ប៉ុន្តែនៅមិនទាន់រកឃើញតម្រុយណាមួយពីការ បាត់ខ្លួននៅឡើយ។

គិតមកដល់ពេលនេះ ក្រុមអ្នករុករក បានស្វែងរកឃើញបំណែកយន្តហោះ២៧ បំណែក ក្នុងនោះមាន២បំណែកបានរកឃើញនៅអាហ្វ្រិកខាងត្បូង កាលពី សប្តាហ៍កន្លងមក។ នៅក្នុងចំណោមបំណែកយន្តហោះទាំង២៧បំណែក មានតែ ៣ បំណែកប៉ុណ្ណោះដែលអ្នកបច្ចេកទេសសន្និដ្ឋានថា ជារបស់យន្តហោះ MH370៕

MH370-Malaysia (1) MH370-Malaysia (2)

...

ប្រែសម្រួល៖ ម៉ែវសាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print