ភ្នំពេញ៖ ស្រ្តីជនជាតិចិន៥នាក់ត្រូវកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តឆែកឆេរជនជាតិចិនដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយប្រកបមុខរបរជាអ្នកម៉ាស្សាបាតជើង ។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០ល្ងាចថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១២២ ចំនួន៣ផ្ទះ ភូមិ៦ ក្រុម១៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យហាងម៉ាស្សាទាំង៣ទីតាំង ដែលមានយីហោ សុីនអុីម៉ាស្សាបាតជើង ហាងម៉ាស្សាបាតជើងពេញចិត្ត និងហាងម៉ាស្សាបាតជើងអុីវយ៉ា ដោយឃាត់ខ្លួនបានស្រ្តីជនជាតិចិន៥នាក់ដែលគ្មានលិខិតឆ្លងដែនសៀវភៅការងារត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការដោយពុំលើកលែងឡើយ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍បានចែងថា ជនបរទេសណាដែលគ្មានការអនុញាតិ ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់គុកពី៣ខែដល់៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើត្រូវផ្តន្ទាទោសដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណាដែលធ្វើមានការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពបទបញ្ជាត្រូវទទួលការផ្តន្ទាទោសផ្នែករដ្ឋបាលមធ្យោបាយសម្ភារប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ ៕ ស តារា