បុរសម្នាក់មានជំងឺប្រចាំកាយជាង៧ឆ្នាំជំងឺធ្វើទុកដើរឡើងស្ពានជ្រោយចង្វារចាស់បម្រុងលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយជាង៧ឆ្នាំ ដោយសារជំងឺធ្វើទុកបានដើរឡើងស្ពានជ្រោយចង្វារចាស់ បំរុងលោតទឹកសម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋឃើញ បានទៅប្រាប់សមត្ថកិច្ចមកនាំខ្លួនទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីសួរនាំរកបងប្អួនមកយកត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងក្រុម១ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ ។

image2

ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា បុរសដែលប៉ងលោតទឹកសម្លាប់ខាងលើមានឈ្មោះសីុម សាមឌី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានប្រពន្ធឈ្មោះ យី ស្រីឯម អាយុ២៤ឆ្នាំ មុខរបរកម្មាការនីរោងចក្រ អ្នកទាំងពីរស្នាក់នៅផ្ទះជួលនៅក្នុងភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ ។

ប្រភពពត៌មានពីប្រពន្ធរបស់បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា ប្តីរបស់ខ្លួនមានជំងឺដោយសារដួលម៉ូតូកាលពី៧ឆ្នាំមុន ហើយបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សីុ ដោយខាងមន្ទីរពេទ្យបានឲ្យថ្នាំលេបរហូតបានប្រាំឆ្នាំមកហើយ ដោយខានលេបថ្នាំជាងពីរឆ្នាំចុងក្រោយនេះ។ ប្រពន្ធបន្តទៀតថា ដោយសារមួយរយៈនេះប្តីរបស់គាត់ចេះតែធ្វើទុក យប់ឡើងដេកភ្ញាក់ៗ ហើយធ្វើទុកនៅក្នុងខ្លួន ដោយសារខានលេបថ្នាំយូរពេក។ ស្រាប់តែនៅរសៀលថ្ងៃត្រង់បាត់ប្តីមិនដឹងចេញទៅណា ខណៈដល់ពេលកើតហេតុក៏មានខាងមន្រ្តីនគរបាលបានទូរស័ទ្ទទៅប្រាប់ថា ប្តីរបស់ខ្លួនប្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ រួចឲ្យបងប្អូនមកយកប្តីរបស់ខ្លួននៅប៉ុស្តិ៍ជ្រោយចង្វារត្រឡប់ទៅផ្ទះវិញ៕

image3

image1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print