អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួនជនជាតិវៀត៣នាក់ក្នុងចំណោម៧នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម3នាក់ក្នុងចំណោម7នាក់ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាំខ្លួនទៅសាកសួរក្រោយពីត្រួតពិនិត្យឃើញគ្មានលិខិតស្នាមជាប់ខ្លួននិងប៉ាស្ព័រហួសសុពលភាព ។

11880765_886594538062274_1733848169_n

ហេតុការណ៍ចុះប្រតិបតិការខាងលើកាលពីម៉ោង15និង45នាទីរសៀលថ្ងៃទី19សីហា2015នីចំណុចសិប្បកម្មកែរឆ្នៃគ្រឿងសង្ហារិមនៅផ្លូវ1970 ក្រុម9 ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំពោះជនជាតិវៀតណាមដែលនាំខ្លួនយកទៅសាកសួរ ទី1ឈ្មោះដូរ វ័ងជុង ភេទប្រុសអាយុ58ឆ្នាំ ទី2ឈ្មោះ ដូរ វ័ងហា ភេទប្រុសអាយុ49ឆ្នាំទាំង2នាក់ ស្នាក់នៅផ្ទះជួលនៅ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារជាជាងឈើ គ្មាន ឯកសារនៅជាប់ខ្លួន និងទី3ឈ្មោះក្វៀត អាយុ32ឆ្នាំ មុខរបរជាងឈើស្នាក់នៅ ទីតាំងខាងលើមានប៉ាស្ព័រហួសសុពលភាព។

ចំណែកជនជាតិវៀតណាម4នាក់ទៀតមានប៉ាស្ព័រត្រឹមត្រូវតែគ្មាន ឯកសារច្បាប់ធ្វើការងារក្នុងប្រទេសដោយគ្មានលិខិតស្នាមបណ្តោះអាសន្នចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះគ្រាន់តែធ្វើការណែនាំ និងសុំអោយម្ចាស់ទីតាំងទៅសុំលិខិតស្នាមខាងលើ។ ដោយឡែក3នាក់ខាងលើបានបញ្ជូនយកទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ៕

11911724_886594548062273_313015745_n

11910620_886594544728940_1691437521_n

11880714_886594541395607_1755527997_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print