ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុហត្ថខេត្តពោធិ៍សាត់ និងស្រុកវាលវែងប្រមាណ ១៨នាក់ សហការគ្នាចុះបង្រ្កាបបទល្មើសព្រៃឈើ ក្នុងនោះកម្លាំងធ្វើការបង្រ្កាបបានរថយន្តប្រភេទយីឌុបភ្លៅ ៥ ចំនួន ១គ្រឿង និងកំពុងឡោមព័ទទីតាំងស្តុបឈើដ៍ធំមួយរកឃើញគំនរឈើជាច្រើនទៀត។
កិច្ចប្រតិបត្តិការខាងលើធ្វើឡើងតាំងពីវេលាម៉ោង២១ និង៣០ ថ្ងៃទី៩ រហួតដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចលេខ(៩៩១៥៨-៦៣៥១៤) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌ពីកងកម្លាំងចុះប្រតិបត្តិការបានឲ្យថា រថយន្តដឹកឈើត្រូវបានបង្រ្កាបម៉ាក ហ្វុយហ្សូ ពណ៏ទឹកប៊ិច គ្មានស្លាកលេខ ដឹកឈើពេញមិនទាន់ធ្វើការវាសវែងនៅឡើយទេ រក្សាទុកនៅមូលដ្ឋានកងរាជអាវុធស្រុកវាលវែង និងកំពុងធ្វើការបង្រ្កាបបន្ត៕
...