គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន០២កន្លែង ឃាត់មនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់និងទូរហ្គេមបាញ់ត្រីចំនួន២ ត្រូវបានកម្លាំងគណៈ បញ្ជារការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាប កាលពីវេលា ម៉ោង១០និង២៧នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ តាំងបទល្មើស ហ្គេមបាញ់ត្រីចំនួន ០២កន្លែងនោះ ស្ថិតនៅចំណុចភូមិ៣ បន្ទប់ផ្ទះជួល តាមបណ្តោយផ្លូវរថ ភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដឹកនាំដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោកចាប ឌីណា នាយករងរដ្ឋបាល និងមន្ត្រីក្រោមឱវាទចុះបង្ក្រាបហ្គេមបាញ់ត្រី២ទីតាំងជាលទ្ធផលប្រមូលបាន៖ ឃាត់ខ្លួន មនុស្សចំនួន០៥នាក់ ស្រី០៣នាក់ ក្នុងនោះមានម្ចាស់ទូហ្គេមបាញ់ត្រី ភេទស្រី ចំនួន០១នាក់ ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង និងកៅអីចំនួន១២ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ចំពោះជនល្មើសទាំង៥នាក់ ប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលស្រះចក ដេីម្បីធ្វេីកិច្ចសន្យាអប់រំណែនាំ ៕ ស តារា

...

03fcf6aa-fe9c-4ee7-8c27-c5bf57d38ffb 37ad9e3c-7565-4efa-a732-dcccc5b87bbe 85037db5-bff3-4ac8-ace7-d3f8a71f85b8 b9f32833-3ef5-4518-bd6b-1077ace86c00 ce4960fd-7829-46d0-b6c7-8d3a394c4d6a da6886ce-7482-445a-b386-c106fa1ab7f5 e602abae-a7bf-40e6-845c-34b0c4a8a37e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print