ព្រះរាជអាជ្ញានិងស្នងការនគរបាលខេត្តតាកែវកំពុងឆ្លើយដាក់គ្នា ក្នុងរឿងបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនដែលគ្មានវត្ថុតាង

ចែករំលែក៖

ខេត្តតាកែវ ៖ ករណីស្លាប់ដោយអយុត្តិ ធម៌ដោយសារតែការបាញ់សម្លាប់ដពីមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ មួយរូប ក្នុងប្រតិបត្តិការចុះបង្រ្គាបករណី ជួញដូរគ្រឿងញៀនក្លាយជារឿងចង្អុល ដាក់គ្នា ។
ជុំវិញករណីស្លាប់របស់បុរសម្នាក់ខាងលរហូតមកទល់ពេលនេះទាំងសមត្ថកិច្ច និងព្រះរាជអាជ្ញាមិនទាន់ទទួលបានរបាយការណ៍លម្អិតណាមួយ ទាក់ទងនិងការបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននេះទេ ។

លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ បានឆ្លើយបង្វែរ សំណុំរឿងមួយនេះថាលោកមិនបានដឹង ទេ គឺជារឿងរបស់នគរបាលខេត្តតាកែវ ហើយពេលនេះលោកកំពុងរវល់ប្រជុំ ។ ចំណែកលោក ឧត្តមសេនីយត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានរបាយការណ៍ណាមួយពីខាងក្រុមមន្ត្រីជំនាញរបស់លោកនៅ ឡើយដែរ ។ ហើយលោកនៅរង់ចាំរបាយការណ៍របស់ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តតាកែវ ឈ្មោះ ជ័យ រិទ្ធី ព្រោះ ប្រតិបត្តិការចុះបង្រ្គាបខាងលើដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត តាកែវរូបនេះ ។ ដូច្នេះលោកកំពុងរង់ចាំ របាយការណ៍ពីលោក ជ័យ រិទ្ធី ដើម្បីបំភ្លឺ ជាសាធារណៈ ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីបង្រ្គាបការជួញដូរគ្រឿងញៀនមួយបណ្តាលឲ្យជនសង្ស័យម្នាក់រងការបាញ់ពីកម្លាំង សមត្ថកិច្ចបណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយការបាញ់សម្លាប់ជនសង្ស័យខាងលើគឺមិនមានភស្តុតាង បញ្ជាក់ថាជាករណីជួញដូរគ្រឿងញៀននោះទេ ។ បច្ចុប្បន្នក្រុមគ្រួសារជនរង គ្រោះ កំពុងតែទាមទាររកយុត្តិធម៌ដល់ជន រងគ្រោះដែលគ្រាន់តែសង្ស័យថាពាក់ព័ន្ធនឹងថ្នាំញៀន ៕ ភ្នំដា

...

takeo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print