លោក ឌី រ័ត្នខេមរុណ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ១៥គ្រួសារ និងកង់១១កង់ សម្រាប់សិស្សពូកែ១១នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នេះ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋក្រីក្រ១៥គ្រួសារ រស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងផ្តល់កង់ចំនួន១១កង់ជូនក្មួយៗជាយុវជនកាកបាទក្រហម និងជាសិស្សរៀនពូកែឋិតក្នុងជីវភាពក្រីក្រប្រចាំវិទ្យាល័យចាក់អង្រែក្រោមចំនួន១១នាក់។

អំណោយចែកជូនពលរដ្ឋ១៥គ្រួសាររួមមានអង្ករ១បាវ ទម្ងន់ ៣០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១យួរ, ទឹកត្រី១យួរ, ត្រីខ១យួរ, ឃីត១ឈុត ( មុង,ភួយ,ក្រមា ) និងថវិកា៣ម៉ឺនរៀលផងដែរ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះវាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូនមួយកម្រិតផងដែរ។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹមចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

ក្នុងនោះ លោកប្រធានអនុសាខាក៏បានថ្លែងអំណរអគុណទៅកាន់ក្មួយៗ កាកកបាទក្រហមទាំង១១នាក់ និងជាសិស្សឆ្នើមប្រចាំវិទ្យាល័យចាក់អង្រែក្រោម ដែលតែងតែចូលរួមគ្រប់សកម្មភាពជាច្រើនជាមួយអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ មិនថាជាកិច្ចការងារមនុស្សធម៌ ឬការងារទូទៅរបស់សង្គមជាតិ។ បន្ថែមពីនោះ លោកបានស្នើឲ្យក្មួយៗប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ចក់យកទាំងចំណេះដឹង ចំណេះធ្វើមកដាក់ក្នុងខ្លួនឲ្យបានច្រើន ព្រោះនៅលើលោកនេះក្នុងខ្លួនមនុស្សម្នាក់ៗ គ្មានអ្វីអស្ចារ្យក្រៅពីចំណេះវិជ្ជានោះឡើយ។ ម្យ៉ាងវិញទៀត ក្មួយៗទាំងអស់ គឺជាសរសៃទ្រូងប្រទេសជាតិ ជាអ្នកមើលថែប្រទេសជាតិ ឲ្យរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃមុខនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ លោកប្រធានអនុសាខាបានអំពាវនាវដល់ក្មួយៗ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងក្រុមសង្គមងងឹតផងដែរ។

សូមបញ្ជាក់ថា ក្មេងៗដែលទទួលអំណោយកង់នៅពេលនេះ សុទ្ធតែជាសិស្សដែលជួបជីវភាពក្រីក្រ ខ្វះខាតយានជំនិះក្នុងការធ្វើដំណើរពីផ្ទះមកសាលារៀន ប៉ុន្តែពួកគេសុទ្ធតែជាសិស្សជាប់ចំណាត់ថ្នាក់ល្អក្នុងថ្នាក់រៀន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាបានមានប្រសាសន៍ ផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង១៥គ្រួសារផងដែរ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា៕ តាឡឹម

...

talem (3) talem (4) talem (2) talem (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print