ភ្នំពេញ៖ ជនសង្ស័យ២នាក់លួចចូលគាស់ក្នុងតំបន់វារីអគ្គិសនីចាស់ដែលគេទុកចោលយកសម្ភារតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោឡើងដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣ជិតស្ពាន៧មករា ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ខដង្កោ។
ជនសង្ស័យទាំង២នាក់មានទី១ឈ្មោះ អាន ស្នា អាយុ៣៣ឆ្នាំ មុខបរបកម្មសំណង់ ស្នាក់ភូមិដំណាក់សង្កែ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិព្រែកចាម ឃុំពន្លិចប្រសាទ ស្រុកពាមរ៍ ខេត្តព្រៃវែង និងទី២ឈ្មោះ មុំ សុខចំរើន អាយុ២៥ឆ្នាំ មុខរបរអ្នកបើកឡានស្នាក់នៅភូមិព្រែឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញជនសង្ស័យ២នាក់បានជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AO-0349 មកឈប់ម៉ូតូត្រង់ចំណុចវារីអគ្គិសនី ខណៈនោះស្រាប់តែជនសង្ស័យម្នាក់ឈ្មោះអាន ស្នា បានចូលទៅក្នុងវារីអគ្គីសនី និងទុកឲ្យឈ្មោះ មុំ សុខចំរើន ជាអ្នកនៅចាំខាងក្រៅដោយមានការសង្ស័យពួកគាត់បាននាំគ្នាទៅលបមើលស្រាប់តែជនសង្ស័យដែលចូលទៅខាងក្នុងនោះកំពុងតែធ្វើសកម្មភាពគាស់ទូដែលគេដាក់អីវ៉ានក៏បានស្រែកហៅគ្នាមកជួយមើលក៏ត្រូវជនសង្ស័យដែលនៅខាងក្រៅបានឃើញ បានស្រែកហៅគ្នាវាដែលនៅខាងក្នុងថា(មានគេមកហើយឮដូចនោះគ្នាវាបានរត់)ចេញមកខាងក្រៅ ដោយបានរត់គេចខ្លួនដល់ស្ពាន៧មករាបានលោតទៅខាងក្រោមបណ្ដាលឲ្យឈ្មោះ អាន ស្នា បាក់ជើងខាងធ្វេងទើបចាប់បាន ចំណែកជនសង្ស័យម្នាក់ទៀតក៏ចាប់បានភ្លាមៗដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលក្រាំងពង្ររ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមនីតិវិធីបន្ដ៕ ភារ៉ា ដង្កោ
...