ប្រជាពលរដ្ឋព្រួយបារម្ភពីសុខភាព ដោយសារគំនរសំរាមជះក្លិនស្អុយខ្លាំងនៅពេលភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅជិតគំនរសំរាមមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់ក្រុមគ្រួសារនិងកូនចៅរបស់ពួកគាត់ដោយសារគំនរ សំរាមគរដូចភ្នំជះក្លិនស្អុយអសោចធ្វើឲ្យប៉ះពាល់ដល់សុខភាពជាពិសេសពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយខ្លាំងនិងកើតមានសត្វរុយហើរមករោមចំណីអាហារពេល បរិភោគ ។

ស្ត្រីម្នាក់ដែលមានផ្ទះជិតគំនរសំរាមស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ថា ទីតាំងចាក់សំរាម នេះបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៤មកម៉្លេះ ដោយកាលនោះបានជីករណ្តៅ សម្រាប់ចាក់សំរាមមិនសូវជះក្លិនស្អុយឬមានសត្វរុយច្រើនទេ ។ ក៏ប៉ុន្តែអ្នកម៉ៅការប្រមូលសំរាមថ្មី ក្រោយៗមកពុំបានជីករណ្តៅដាក់សំរាម ទេគឺបានចាក់សំរាមលើគ្នា គរដូចភ្នំជះក្លិន ស្អុយយ៉ាងខ្លាំង។

ស្ត្រីខាងលើបន្តទៀតថា នៅរដូវប្រាំង គឺក្លិនស្អុយសាយភាយតិចទេ ក៏ប៉ុន្តែពេល មានភ្លៀងធ្លាក់ម្តងៗ ធំក្លិនស្អុយតាមខ្យល់ បក់មកចំម្តងៗពិបាកដកដង្ហើមខ្លាំងណាស់ជាពិសេសរដូវវស្សា មានភ្លៀងធ្លាក់ជោក ជាំ និងពេលទឹកឡើងលិចវាលគឺគំនរ សំរាមរលួយជះក្លិនស្អុយ កើតសត្វរុយជា ច្រើនហើរមកទំផ្ទះនិងបន្លែបង្ការ ហើយ សូម្បីនៅពេលអង្គុយលេងរុយរោមត្រូវដុតធូបមូសទើបអង្គុយលេងបាន ។
ប្រជាពលរដ្ឋដែលរស់នៅជិតគំនរសំរាមឯទៀតមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់សុខភាពហើយបានសំណូមពរសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងមេត្តា ដោះ ស្រាយ កែច្នៃសំរាម ឬដុតសំរាមថង់ប្លាស្ទិកចោលនៅពេលរដូវប្រាំងនេះផង កុំឲ្យនៅគរដូចភ្នំនិងរាយប៉ាយជះក្លិនស្អុយបែបនេះទៀត ។

ទាក់ទិនករណីខាងលើនេះលោកឈីវសារ៉នអភិបាលរងក្រុងស្វាយរៀងបានឲ្យ ដឹងថា យើងគ្មានទីតាំងដាក់សំរាមទេ កន្លងមកគឺ អាជ្ញាធរសុំដីរបស់ឈ្មោះភី ដាក់សំរាមបណ្តោះអាសន្ន ដោយទីតាំង ឆ្ងាយពីផ្ទះអ្នកស្រុកទើបគ្មានជម្រើស ក៏ យកមកទុកនៅទីនេះ ។ លោកបន្តទៀតថា សំរាមមាន២ប្រភេទគឺ៖ សំរាមកាក សំណល់តាមផ្ទះ និងសំរាមសាធារណៈ។ ចំពោះសំរាមតាមផ្ទះគ្មានក្រុមហ៊ុនណា មកដេញថ្លៃប្រមូលទេដោយគ្មានទីតាំង ចាក់សំរាម គឺអាជ្ញាធរក្រុងបានឲ្យទៅ ឈ្មោះ ហ៊ុម ណាក់ ប្អូនម្ចាស់ដីឈ្មោះហ៊ុម សុភីជាអ្នកប្រមូលសំរាមនិងសម្របសម្រួលឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះបង់សេវាមួយ ខ្នងផ្ទះតម្លៃ៧.០០០រៀល បើផ្ទះណាមានសំរាមច្រើនយកតម្លៃ១០.០០០រៀល ដែលសេវានេះជាសេវាឯកជនសុទ្ធសាធ ។ ចំពោះសំរាមសាធារណៈឧបត្ថម្ភ គាំទ្រថវិកា ពីក្រសួងបរិស្ថានក្នុងមួយឆ្នាំចំណាយ ថវិកាជាង៣០០លានរៀល ក៏ពុំមានដេញថ្លៃដែរដោយគ្មានក្រុមហ៊ុនណាមកដាក់ ពាក្យប្រកួតប្រជែង ព្រោះគ្មានទីតាំងចាក់ សំរាម ទើបអាជ្ញាធរប្រគល់ឲ្យក្រុមហ៊ុន ភីសម្បត្តិជាអ្នកប្រមូលសំរាមសាធារណៈដែលជាម្ចាស់ដីចាក់សំរាមនេះ ។
លោកបន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានឲ្យក្រុមហ៊ុនប្រមូលសំរាម រកទីតាំងចាក់ សំរាមថ្មីបានហើយនៅក្នុងភូមិអកនាគសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប៉ុន្តែមន្ទីរបរិស្ថានខេត្តកំពុងរៀបចំពិនិត្យបច្ចេកទេសនិងសាងសង់ ក៏ប៉ុន្តែមិនដឹងថារួចរាល់នៅខែណានោះទេអាជ្ញាធរក្រុងកំពុងដោះ ស្រាយ ៕ យឹម សុថាន

...

IMG-20170310-WA0086 IMG-20170310-WA0087

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print