ទីក្រុងបាងកក ប្រទេសថៃ (CNN) អ្នកបើកតាក់ស៊ីដែលជឿជាក់ថាបានដឹកបុរសម្នាក់ជាជនសង្ស័យនិងជាមុខសញ្ញាសំខាន់ជាងគេ រយៈពេលខ្លីបន្ទាប់ពីការផ្ទុះនៅទីសក្ការបូជាទីក្រុងបាងកកប្រទេសថៃដ៏មានប្រជាប្រិយភាព Erawan នោះ បានបង្ហាញភាពស្ងប់ស្ងាត់និងបាននិយាយជាភាសាមិនច្បាស់តាមទូរស័ព្ទដៃរបស់គាត់។
អ្នកបើកបរឈ្នេាះ Kasem Pooksuwan អាយុ៤៧ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ CNN ថាលោកមិនគិតថាបុរសម្នាក់នេះដែលបានដឹកមកដល់ Central Park គឺជាជនជាតិថៃនេាះេទ។
Kasem បានថ្លែងថា: «នៅពេលដែលខ្ញុំបានដាក់បុរសនេាះចុះ គាត់នៅតែបង្ហាញនូវភាពស្ងប់ស្ងាត់ខ្លាំងណាស់ ដូចជាអតិថិជនធម្មតា។ គាត់ហាក់ដូចជាមិនមាននៅក្នុងការប្រញាប់នៅទាំងអស់”។
ប៉ូលីសជឿជាក់ថា ជនសង្ស័យដែលបានបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅក្នុងបេះដូងនៃរដ្ឋធានីរបស់ប្រទេសថៃនេះប្រហែលជាមានអ្នកផ្សំគំនិត។
ការពិនិត្យនៃវីដេអូការឃ្លាំមើលពីទីសក្ការបូជា Erawan បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ទៀតដែលបានគេជួយដល់ជនសង្ស័យនៅក្នុងការវាយប្រហារដ៏សំខាន់ដែលបានសម្លាប់មនុស្ស២០ នាក់និងពេលល្ងាចថ្ងៃច័ន្ទ និងច្រើនជាង១២០នាក់បានរងរបួស ដែលក្រុមមន្រ្តីប៉ូលីសបាននិយាយនៅឯសន្និសីទសារព័ត៌មានមួយពីថ្ងៃពុធ។
អាជ្ញាធរកំពុងស្វែងរកបុរសម្នាក់ដែលបានមើលឃើញថា នៅលើវីដេអូអង្កេតតាមដាន បុរសនេាះបានដាក់កាបូបស្ពាយក្រោមបង់អង្គុយនៅក្នុងទីសក្ការៈបូជា ហើយបន្ទាប់មកដើរចេញ មុនពេលផ្ទុះនោះបានកើតឡើង។
ក្រៅតែអំពីជនសង្ស័យដែលពាក់អាវយឺតពណ៌លឿងនិងវ៉ែនតាខ្មៅ- មានព័ត៌មានតិចតួចបំផុតត្រូវបានគេដឹងអំពីបុរសជនសង្ស័យដែលប៉ូលីសបាននិយាយថាពួកគេគឺ “ប្រាកដ” ថាជាអ្នកបំផ្ទុះគ្រាប់បែកនេះ។
ប្រភព៖ CNN