នគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំចាប់ខ្លួនជនសង្ស័យម្នាក់ពីបទទទួលផលចោរកម្ម(ប្លន់)

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យទទួលយកម៉ូតូ(ផលចោរកម្ម)ដែលក្រុមចោរប្លន់បាននៅខេត្តកំពង់ធំទៅលក់បន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំធ្វើរការចាប់ខ្លួន បន្ទាប់ពីមានការស្រាវជ្រាវដោយសហការរវាងសមមត្ថកិច្ចនគរបាលខេត្តកំពង់ធំនិងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមកន្លងមក។ ហើយការឃាត់ខ្លួនជនសង្ស័យខាងលើនៅម៉ោង១២,០០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន បានអោយដឹងថា ជនសង្ស័យដែលជាអ្នកទទួលយកម៉ូតូក្នុងបទល្មើសប្លន់ទៅលក់បន្តមានឈ្មោះ គឹម ណាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅកន្លែងចាប់ខ្លួនក្នុងភូមិ-ឃុំខាងលើ ។

លោកបន្តថា នៅពេលវេលាខាងលើរូបលោកបានដឹកនាំកំលាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងនគរបាលខេត្តកំពង់ធំនិងកំពង់ចាម ចុះធ្វើការស្រាវជ្រាវសើុបអង្កេតរកមុខសញ្ញាជនសង្ស័យទទួលផលចោរកម្មក្នុងអំពើលួចមានស្ថានទំងន់ទោស(ប្លន់ម៉ូតូ)ដែលបក្សពួកគេប្រព្រឹត្តទៅនៅក្នុងភូមិ-ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ជាលទ្ធផលយើងចាប់បានជនសង្ស័យដូចមានឈ្មោះខាងលើរ ។

លោកស្នងការងក៏បានបញ្ជាក់អោយដឹងថា ករណីនេះជនសង្ស័យក្រោយចាប់ខ្លួនត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចនគរបាលខេត្តកំពង់ធំជាម្ចាស់ករណីចាត់ការបន្ត ៕

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print