រដ្ឋញូវយ៉ក វ៉ាស៊ីនតោន និងអូរ៉េហ្គន បានសម្រេចដាក់លិខិតប្តឹងទៅតុលាការ សហរដ្ឋឲ្យផ្អាកច្បាប់ហាមប្រាមថ្មីរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាម ប្រាមជនអន្តោប្រវេសន៍៧ប្រទេសមិនឲ្យ ចូលទឹកដីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី៩ ខែមីនា អភិបាលក្រុង វ៉ាស៊ីនតោន លោក Bob Ferguson បាន ប្រកាសថា លោកនឹងបន្តបញ្ជូនរដ្ឋាភិបាល ថ្មីរបស់លោក ត្រាំ ឡើងទៅកាន់តុលាការ ពាក់ព័ន្ធនឹងច្បាប់ដាក់ទណ្ឌកម្មថ្មីដែល បានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមីនា កន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Ferguson បានបញ្ជាក់ថា បើទោះបីច្បាប់ ដាក់ទណ្ឌកម្មថ្មីរបស់សេតវិមានបន្ធូរបន្ថយ ជាងមុនក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែ ស្នើដល់តុលាការបង្កកការអនុវត្តច្បាប់ខាង លើរបស់លោក ត្រាំ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ អភិបាលក្រុង ញូវយ៉ក លោក Eric Schneiderman បាន ប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម របស់លោកថា រដ្ឋញូវយ៉ករួមជាមួយរដ្ឋ វ៉ាស៊ីនតោនចូលរួមនៅក្នុងសកម្មភាពប្តឹង ប្រឆាំងច្បាប់ថ្មីរបស់លោក ត្រាំ។ ក្រៅពី នេះនៅមានរដ្ឋ Oregon និង Minnesota ក៏ បានឡើងគម្រោងប្តឹងប្រឆាំងច្បាប់ថ្មីរបស់ លោក ត្រាំ ផងដែរ។
កន្លងមករដ្ឋវ៉ាស៊ីនតោនគឺជារដ្ឋដែល ចាប់ផ្តើមប្តឹងប្រឆាំងច្បាប់ហាមប្រាមជន អន្តោប្រវេសន៍កាលពីថ្ងៃទី២៨ ខែមករា ហើយនៅថ្ងៃទី៣ ខែកុម្ភៈ តុលាការសហរដ្ឋ បានចេញសេចក្តីសម្រេចលុបចោលច្បាប់ ហាមប្រាមជនអន្តោប្រវេសន៍របស់លោក ត្រាំ ដែលបានហាមពលរដ្ឋ៧ប្រទេសចូល ក្នុងទឹកដីអាមេរិក។
នៅថ្ងៃទី៦ ខែមីនា ប្រធានាធិបតី ត្រាំ បានសម្រេចចេញច្បាប់ហាមប្រាមថ្មីទៅ លើពលរដ្ឋ៦ប្រទេសចូលក្នុងទឹកដីអាមេរិក ក្នុងរយៈពេល១២០ថ្ងៃ ដែលមានប្រសិទ្ធ ភាពចាប់ពីថ្ងៃទី១៦ ខែមីនា។
មកទល់ពេលនេះមានរដ្ឋចំនួន៤នៅ អាមេរិកបានដាក់លិខិតប្តឹងទៅកាន់តុលា ការសហរដ្ឋ ដើម្បីរារាំងច្បាប់ហាមប្រាម ជនអន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ។
ចំពោះរដ្ឋាភិបាលលោក ត្រាំ វិញបាន បញ្ជាក់ថា ច្បាប់ហាមប្រាមខាងលើគឺមាន គោលដៅពង្រឹងសន្តិសុខអាមេរិកបញ្ចៀស ការវាយប្រហារភេរវកម្មតែប៉ុណ្ណោះ។ ការ ផ្អាកជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ពីប្រទេសអ៊ិស្លាមខាងលើ គឺដើម្បីរៀបចំ សណ្តាប់ធ្នាប់ខាងក្នុងឲ្យបានល្អរយៈពេល ១២០ថ្ងៃ ទើបអនុញ្ញាតឲ្យពលរដ្ឋនៅក្នុង ប្រទេស ដែលមានក្រុមភេរវកម្មលាក់ខ្លួន រស់នៅចូលក្នុងទឹកដីអាមេរិកបាន។ ពេល នោះក្រុមសន្តិសុខអាមេរិកនឹងគ្រប់គ្រង បានរាល់សកម្មភាព និងជនសង្ស័យបង្ក ភេរវកម្មនៅក្នុងទឹកដីអាមេរិក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរច្បាប់ហាមប្រាមថ្មី របស់អាមេរិកនឹងធ្វើឲ្យប្រទេសនេះបាត់ បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួត បាល់ទាត់ពិភពលោក។ សហព័ន្ធបាល់ ទាត់ពិភពលោក FIFA លោក Gianni In Fantino បានបញ្ជាក់ថា ច្បាប់ហាមប្រាមថ្មី របស់លោក ដូណាល់ ត្រាំ ធ្វើឲ្យប្រទេស អាមេរិកមិនអាចឈរឈ្មោះបោះឆ្នោតធ្វើ ជាម្ចាស់ផ្ទះការប្រកួតបាលទាត់ពិភពលោក បានឡើយ។
នៅថ្ងៃទី៩ ខែមីនា លោក Gianni in Fantino បានបញ្ជាក់នៅទីក្រុងឡុងប្រទេស អង់គ្លេសថា FIFA នឹងត្រួតពិនិត្យទៅលើ បេក្ខភាពដែលសុំធ្វើជាម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោក។ ចំណែកច្បាប់ ហាមប្រាមរបស់លោក ត្រាំ អាចនឹងធ្វើឲ្យ អាមេរិកបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការ ប្រកួតព្រឹត្តិការណ៍បាល់ទាត់ដ៏សំខាន់មួយ នេះដោយមានការរើសអើងចំពោះពលរដ្ឋ មកពីប្រទេសអ៊ិស្លាម៕
ប្រែសម្រួល៖ ម៉ែវ សាធី