ឥណ្ឌាដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតាមដាននៅតំបន់វិវាទ

ចែករំលែក៖

សារព័ត៌មាន The Express Tribune កាលពីថ្ងៃទី ៩ខែមីនា បានផ្សាយថា ឥណ្ឌាបានដាក់ពង្រាយយន្តហោះគ្មាន មនុស្សបើកផលិតដោយអាមេរិកនៅ តាមបណ្តោយព្រំដែន LoC ក្នុងតំបន់ កាស្មៀរដែលមានវិវាទ។ នេះជាសកម្មភាព ថ្មីមួយ ដែលធ្វើឲ្យក្រុមអ្នកឯកទេសបញ្ជាក់ ថានឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែ តានតឹងជាងមុនក្នុងពេលដែលកំពុងតែ តានតឹងស្រាប់ហើយនោះ។

បើទោះបីឥណ្ឌាបានរក្សាភាពស្ងៀម ស្ងាត់មួយរយៈពេលកន្លងមក ប៉ុន្តែក្រុម ចារកម្មប៉ាគីស្ថានបានបញ្ជាក់ថា មានយន្ត ហោះគ្មានមនុស្សបើកសើុបការណ៍បាន ហោះហើរនៅពេលយប់ក្នុងតំបន់ Poonch និង Rajouri ព្រំដែន LoC គ្រប់គ្រងដោយ ប្រទេសទាំងពីរ។

ប្រភពព័ត៌មានបានឲ្យដឹងថា មជ្ឈ មណ្ឌលគ្រប់គ្រងនិងទទួលទិន្នន័យពីយន្ត ហោះខាងលើស្ថិតនៅតំបន់ Srinagar ក្នុង ការតាមដានរាល់សកម្មភាពប្រែប្រួល របស់កម្លាំងទាហានប៉ាគីស្ថាននៅក្នុងតំបន់ ព្រំដែននោះ។

សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាង ខ្លាំងពីអ្នកអង្កេតការណ៍ដោយសារតែ សកម្មភាពនោះធ្វើឲ្យឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹងជាងមុន ហើយធ្វើឲ្យទំនាក់ ទំនងការបរទេសរវាងរដ្ឋាភិបាលទីក្រុង អ៊ិស្លាម៉ាបាត និងញូវដេលីកាន់តែប្រឈម មុខដាក់គ្នា ។

មួយវិញទៀតទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងអាមេរិកក៏ប្រឈមមុខតានតឹងដាក់គ្នា ផងដែរនៅពេលដែលអាមេរិកបដិសេធ លក់យន្តហោះគ្មានមនុស្សបើកខាងលើ ទៅឲ្យប៉ាគីស្ថាន បែរជាលក់ទៅឲ្យឥណ្ឌា ធ្វើការយាមល្បាតនៅជាប់ព្រំដែនប៉ាគីស្ថាន ទៅវិញ៕

MAYBAYKNL

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print