ចេញបទ”ទឹកភ្នែកTom Boy” ឃិត សំម៉ាលីស ស្នើឲ្យបញ្ចប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម បុត្រា អ្នកនាង ឃិត សំម៉ាលីស ទើបនឹង បញ្ចេញបទចម្រៀងថ្មីៗ “ទឹកភ្នែកTom Boy” និយាយពីអារម្មណ៍មនុស្សស្រី ស្រលាញ់ភេទដូចគ្នាតបទៅតារាចម្រៀងអាន វិសាលដែលធ្លាប់បានច្រៀងបទ “ទឹកភ្នែកខ្ទើយ” ដែលរៀបរាប់ពីបុរស ស្រលាញ់បុរសនោះ។ នាងស្នើឲ្យមហា ជនបញ្ចប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាពិសេសក្រុមគ្រួសារផ្ទាល់។

តារាចម្រៀងប្រុសលោក អាន វិសាលធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងគ្រាដែលលោកច្រៀងបទចម្រៀង “ទឹកភ្នែកខ្ទើយ” កាលពីប្រមាណ១០ឆ្នាំមុន។ ពេលនេះស្រាប់តែតារាចម្រៀង ឃិត សំម៉ាលីសបានបញ្ចេញបទចម្រៀង”ទឹកភ្នែក Tom Boy” ដោយលាតត្រដាងពីអារម្មណ៍មនុស្សស្រីដែលមានបេះដូងជាប្រុស។

តារាចម្រៀងស្រី ឃិត សំម៉ាលីសបញ្ជាក់ថា បទចម្រៀងថ្មីដែលទើបនឹង ចេញថ្មីនេះត្រូវបាននិពន្ធឡើងដោយអ្នក និពន្ធ Jusmin។ នាងបញ្ជាក់ថា ការ បញ្ចេញបទថ្មីនេះគឺដើម្បីទម្លាយចេញនូវអារម្មណ៍អ្នកស្រលាញ់ភេទដូចគ្នាពិសេសអារម្មណ៍របស់ស្រីស្រលាញ់ស្រីដែលពួកគេទទួលរងនូវសម្ពាធផ្លូវចិត្តខ្លាំងពីសង្គម និងអ្នកនៅជុំវិញខ្លួនប៉ុន្តែមិនមែនមានន័យថានាងលើកទឹកចិត្តឲ្យមានការស្រលាញ់ភេទដូចគ្នាកាន់តែច្រើននោះទេ។ នាងថាគ្មានអ្នកណាចង់កើតមកយកមកនូវបេះ ដូងដែលខុសកាយនោះទេ តែវាបានកើតរួចទៅហើយ។ នាងលើកឡើងថា ពួកគេ ត្រូវការអ្វីដែលបេះដូងចង់បានមិនមែនរូបកាយទេ។ អ្វីដែលកាន់តែគួរឲ្យអនិច្ចាខ្លាំងជាងគេគឺការមើលងាយពីក្រុមគ្រួសារខ្លួនឯង។

តារាស្រីរូបនេះបញ្ជាក់ដែរថាបច្ចុប្បន្នបើទោះបីជាមានអ្នកស្រលាញ់ភេទដូចគ្នាកាន់តែច្រើន និងមានអ្នកស្រលាញ់ភេទ ដូចគ្នាមួយចំនួនបានចេញមុខប្រកាស ទទួលស្គាល់ពីជីវិតពិតរបស់ពួកគេក៏ការឈប់មាក់ងាយរើសអើងនៅមិនទាន់ទទួល បានទូលំទូលាយនៅឡើយ។ ជាមួយគ្នានេះនាងស្នើឲ្យបញ្ចប់ការរើសអើងតាមរយៈការមិនផ្តល់តម្លៃមិនផ្តល់ឱកាសមិន ផ្តល់ការងារជាដើម។ នាងថា អ្នកស្រលាញ់

ភេទដូចគ្នាទាំងបុរសស្រលាញ់បុរសនិងស្រ្តីស្រលាញ់ស្ត្រីសុទ្ធតែមានសិទ្ធិនិងមាន សមត្ថភាពបំពេញការងារដូចមនុស្សទូទៅដែរ៕ វឌ្ឍនា

...

TomBoy (2) TomBoy (3) TomBoy (6) TomBoy (4) TomBoy (5) TomBoy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print