រ៉ឺម៉កម៉ូតូដឹកអីវ៉ាន់លើសទម្ងន់ ពេលធ្លាក់ជង្ហុកក្រឡាប់ផ្អៀងមកប៉ះរថយន្តឡិចសុីសបណ្ដាលឲ្យរងខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តឡិចសុីសRX300ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរ៉ឺម៉កម៉ូតូ រួចរ៉ឺម៉កម៉ូតូក៏បើកធ្លាក់ជង្ហុកក្រឡាប់មកប៉ះជាមួយរថយន្តឡិចសុីស បណ្ដាលឲ្យខូចខាតទ្វារមួយចំហៀង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខ ហាង អូឡាំពិចស៊ុបភើម៉ាត តាមបណ្ដោយផ្លូវ២០៥ កែងនិងផ្លូវ៣៥៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តរងគ្រោះមួយគ្រឿងម៉ាក ឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2K-6758 បានបើកបរតាមបណ្ដោយផ្លូវ២០៥ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូមួយគ្រឿងបានដឹកឥវ៉ាន់ឡើងពេញនិងលើសទម្ងន់ បានធ្វើដំណើក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានបើកធ្លាក់ជង្ហុកបណ្ដាលឲ្យផ្អៀងមកប៉ះជាមួយនិងទ្វាររថយន្តឡិចសុីសបណ្ដាលឲ្យកំពិតទ្វារមួយចំហៀងរងការខូចខាត រួចហើយរ៉ឺម៉កម៉ូតូក៏បានក្រឡាប់ផ្អៀងជើងឡើងលើផងដែរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ក្រោយពេលកើតហេតុ ភាគីខាងរ៉ឺម៉កម៉ូតូបានមកសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះ និងសុំសងថ្លៃខូចខាតទៅលើម្ចាស់រថយន្តរងគ្រោះចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ដោយមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕ ភារ៉ា ដង្កោ

...

IMG_2211 IMG_2220 IMG_2202 IMG_2208 IMG_2216

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print