ឡិចសុីសRX330សាកកម្លាំងជាមួយកាមរីបាឡែនត្រង់ចំណុចភ្លើងស្តុបរបួសធ្ងន់២នាក់ 

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡីចសុីសRX330មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ស្ទុបបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែនចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-9235មួយគ្រឿង បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈដល់ស្តុបបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តការមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AL-8492 ដែលធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ដោយឆ្លងដល់ពាក់កណ្ដាលស្តុប ក៏ត្រូវរថយន្តឡិចសុីសបើកបុកចំពីចំហៀងពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តកាមរីបាឡែនហោះទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍បាក់អស់មួយដើម និងរងរបួសធ្ងន់២នាក់ស្រាលម្នាក់ ហើយរថយន្តរងការខូចខាតពីចំហៀងយ៉ាងដំណំ។ ចំណែកឯរថយន្តបង្កឡិចសុីសRX330វិញ ក៏បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះដែលបានរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែកម្ចាស់រថយន្តឡិចសុីសមានគ្នា២នាក់ ភ្លាមៗក៏បានចុះគេចខ្លួនបាត់ស្រមោលផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅនគរបាលជំនាញចរាចរឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

...

IMG_2258 IMG_2261 IMG_2269 IMG_2285 IMG_2266 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print