មិនទាន់បានគាស់ផ្ទះយកទ្រព្យផង សមត្ថកិច្ចក្របួចជាប់យកទៅប៉ុស្តិ៍នគរបាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជំនាញគាស់ផ្ទះលួចយកទ្រព្យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីពួកគេបម្រុងធ្វើសកម្មភាពឆ្កឹះសោផ្ទះអ្នកភូមិកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌ ឫស្សីកែវ ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវលោក តូច គឹមសុង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១មានឈ្មោះ ងិន សេរីវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ឈ្មោះ ឈិន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើង ក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។

លោកនាយនគរបាលប៉ុស្តិ៍បានបន្តទៀតថា នៅយប់ថ្ងៃទី១៤ ខែមីនា កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចុះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ហើយពេលមកដល់ចំណុចខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ ដើរយួរស្បោងមួយក៏បានឃាត់ខ្លួន ឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែច្នៃសម្រាប់កាច់សោកម៉ូតូមួយចំនួនទើបនាំខ្លួនពួកគេទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃុំខ្លួនជាបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ អរុណរះ

...

chan chan1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print