ឃាត់ខ្លួនប្ដីប្រមឹកមកដល់ផ្ទះមិនឃើញប្រពន្ធធ្វើម្ហូបឲ្យហូបស្ទុះទៅប្រើហិង្សា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនខណៈដែលស្រវឹងស្រាជោករករឿងប្រពន្ធមិនដាំបាយឲ្យហូបបំផ្លាញចានឆ្នាំង និងយកមែកដើមវាយបណ្ដាលឲ្យរងរបួសត្រូវបានអ្នកភូមិជួយឃាត់

ករណីប្រើអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍រាជ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសជាប្ដីដែលប្រើហិង្សាលើប្រពន្ធមានឈ្មោះគង់ សុវណ្ណ(ហៅចាន់) អាយុ៥៣ឆ្នាំមុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ រីឯប្រពន្ធរងគ្រោះមានឈ្មោះ  គង់ សារ៉ាន អាយុ៤៧ឆ្នាំ មុខរបរកសិករ ដោយត្រូវប្ដីហេងស៊ូយវាយនិងកំណាត់មែកឈើចំនួន៣មែកត្រូវចំចិញ្ចើមខាងឆ្វេង ស្មា និងកំប៉េះគូថ បណ្តាលឲ្យរងរបួសផងដែរ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុដោយសារគាត់ស្រវឹងស្រាខ្លាំងពេកណាមួយមកដល់ផ្ទះមិនឃើញប្រពន្ធដាំបាយនិងធ្វើម្ហូបឲ្យហូបទើបធ្វើឲ្យមានកំហឹងទប់ចិត្តមិនបានក៏ប្រើអំពើហិង្សាតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការតាមច្បាប់៕ យឹម សុថាន

...

IMG-20170314-WA0004

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print