ជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលព្រៃអង្គុញបានធ្វើការឃាត់ខ្លួនយុវជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណីវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះកង ម៉េងហួ(ហៅ ឆ្លាម) អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងម្នាក់ទៀតឈ្មោះវ៉ាត សំរេច អាយុ១៧ឆ្នាំ មុខរបរសិស្សរស់ នៅភូមិគោកល្វៀង  សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ រីឯជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ កុយ ភឿក អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូលអំពិលសង្កាត់ច្រកម្ទេស ក្រុងបាវិត និងឈ្មោះនី សីហា (ហៅកៅ ) អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកល្វៀង  សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានជិះម៉ូតូជាមួយឈ្មោះកង ម៉េងហួ និងឈ្មោះកុយ ភឿក ចេញពីផឹកទឹកអំពៅនៅមុខវិទ្យាល័យជីភូមកដល់មុខផ្សារថ្មីបានឈប់រើសដុំថ្មហើយឡើងម៉ូតូទៅលិចទៀតមកដល់ចំណុចមុខការ៉ាស់សាំងផេងហេងផល់ ក៏បានគុបរថយន្តទេសចរណ៍១គ្រឿងមកពីលិចស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ រួចជិះម៉ូតូដល់មុខម្លប់ស្វាយខាងលិចរោងចក្រសានតុងក៏ត្រឡប់មកកើតវិញពេលមកដល់មុខផ្ទះសុកស៊ៀបានគប់ជាលើកទី២លើរថយន្តកុងតឺន័រក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ហើយលើកទី៣គឺគប់លើរថយន្តទេសចរណ៍មួយគ្រឿងទៀត ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

ក្រោយពីសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់។ រីឯជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ៕ យឹម សុថាន

nkd

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print