ក្លិបបាល់ទាត់ចិន Shanghai Shenhuaបានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅលើកីឡាករ ខ្សែបម្រើ Qin Sheng ដោយសារតែកីឡាកររូបនេះជាន់ជើងកីឡាករបែលហ្ស៊ិក Axel Witsel ដោយចេតនា ។
ហេតុការណ៍នោះបានកើតឡើងនៅក្នុងការប្រកួតររវាងក្រុម Shanghai Shenhua នឹងក្រុម Tianjin Quanjian ក្នុងកម្មវិធីចិន Super League ដោយបញ្ចប់ក្នុងលទ្ធផល 1-1។
កីឡាករអន្តរជាតិរបស់ចិន Qin Sheng បានទៅជាន់ជើងកីឡាករ Axel Witsel ដោយចេតនានៅនាទីទី២៤នៃការប្រកួតហើយក៏ទទួលកាតក្រហមត្រូវបណ្តេញ ចេញពីការប្រកួតផងដែរ។ ដោយសារតែ ទង្វើមិនសមរម្យនេះធ្វើឲ្យលោក Wu Xiaohui ប្រធានក្លិបសម្រេចពិន័យ៣ម៉ឺន៥ពាន់ផោនមិនឲ្យប្រាក់ខែរហូតដល់ចប់រដូវកាល និងឲ្យទៅលេងជាមួយនឹងក្រុមបម្រុងទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះប្រធាន ក្លិបតម្រូវឲ្យ Qin Sheng សុំទោសជា សាធារណៈទៀតផង ៕
...