ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងច្រានចោលលិខិតសុំលាលែងពីតំណែងជាក្រុមរបស់មន្ត្រីរដ្ឋាភិបាល

ចែករំលែក៖

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូង លោក Hwang Kyo ahn នៅ ថ្ងៃទី១៤ ខែមីនា បានច្រានចោលលិខិតសុំលា លែងចេញពីតំណែងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតី។ ការច្រានចោលនោះ ដោយយកហេតុផលថា ចាំបាច់ត្រូវតែដោះស្រាយលើបញ្ហាសន្តិសុខ និងសេដ្ឋ កិច្ចរបស់ប្រទេសជាតិ។

អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រធានាធិបតីបានសម្រេចច្រានចោលលិខិតសុំលាលែងចេញពី តំណែងរបស់មន្ត្រីសំខាន់ដើម្បីធានាមិន ឲ្យមានចន្លោះប្រហោងនៅក្នុងជួររដ្ឋា ភិបាលក្នុងការរក្សាស្ថិរភាពនយោបាយសេដ្ឋកិច្ច និងសន្តិសុខសង្គម។

ការសម្រេចខាងលើរបស់ប្រធានា ធិបតីចាំផ្ទះត្រូវបានចាត់ទុកជាសារមួយក្នុងការដឹកនាំប្រទេសជាតិដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ពាក់ព័ន្ធនឹងវិបត្តិ នយោបាយ និងសេដ្ឋកិច្ចក្នុងពេលដែល ចិនបានសងសឹកផ្នែកសេដ្ឋកិច្ចក្រោយកូរ៉េខាត្បូងបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកលើទឹកដីកូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៣ ខែមីនា នាយកខុទ្ទការ ល័យប្រធានាធិបតីលោក Han Kwang Ok និងទីប្រឹក្សាសន្តិសុខជាតិលោក Kim Kwan Jin និងជំនួយការ១០នាក់ទៀតរបស់ប្រធានាធិបតីបានដាក់លិខិតសុំលាលែងចេញ ពីតំណែងដើម្បីទទួលខុសត្រូវពីសកម្ម ភាពដកហូតតំណែងប្រធានាធិបតីពី លោកស្រី ផាក គឿនហេ ពីតុលាការធម្មនុញ្ញ។

ជាមួយគ្នានេះដែរបណ្តាញទូរទស្សន៍ជាតិកូរ៉េខាងត្បូង KBS កាលពីថ្ងៃទី១៣ ខែមីនា បានផ្សាយថា បណ្តាញ KBS និងយ៉ុនហាប់បានសហការគ្នាស្ទង់មតិពលរដ្ឋស្តីពីបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ ការបោះឆ្នោតនាពេលខាងមុខ។

តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញ ថា អតីតប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae In នាំមុខគេដោយមានសំឡេងគាំទ្ររហូតដល់ទៅ២៩,៩ភាគ រយ។ លំដាប់ទី២គឺលោក Ahn Hee Jung មកពីគណបក្សប្រជាធិបតេយ្យ និងជាអភិ បាលខេត្ត ChungCheong ទទួលបាន សំឡេងគាំទ្រ១៧ភាគរយ៕

Korea (1) Korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print