កីឡាករ Leicester City ភាគច្រើនចង់បាន លោក Craig Shakespeare ឲ្យដឹកនាំរយៈពេលយូរ

ចែករំលែក៖

កីឡាករ Danny Drinkwaterបានថ្លែងថាកីឡាករភាគច្រើនរបស់ក្លិបLeicester Cityចង់ឲ្យលោក Craig Shakespeareបន្តដឹកនាំរយៈពេលយូរទៀត។

លោកCraig Shakespeareកំពុងតែដឹកនាំក្រុមការពារជើងឯកអង់គ្លេស Premier League រហូតដល់ចប់រដូវកាលជំនួសលោក Claudio Ranieri ដែលត្រូវបណ្តេញចេញ ពីតំណែង ដោយសារតែកីឡាករភាគច្រើនអស់ជំនឿលើអ្នកចាត់ការទូទៅសញ្ជាតិ អុីតាលីនេះ ។

ក្រុម Leicester City មានទម្រង់លេង ល្អឡើងវិញ ដោយឈ្នះហង្សក្រហម Liverpool និង Hull City ដោយលទ្ធផល 3-1 ដូចគ្នា ដោយមានការគាំទ្រខ្លាំងពីសំណាក់កីឡាករទាំងអស់។ ខ្សែបម្រើសញ្ជាតិអង់ គ្លេស Drinkwater បានថ្លែងនៅក្នុងសន្និ សីទកាសែតមួយថា “ក្លិបបានតែងតាំងអ្នកដឹកនាំត្រឹមត្រូវ។ ទោះបីជាយើងមិនមានពេលវេលាច្រើនដើម្បីកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងក្តីក៏យើងអាចទទួលបានលទ្ធផលសម្រាប់យើងទាំងអស់គ្នាដែរ។ លោក Shakespeare មិនបានផ្លាស់ប្តូរអ្វី ច្រើនឡើយតែការផ្លាស់ប្តូររបស់គាត់ បាននាំមកនូវភាពវិជ្ជមាន” ៕

...

17321538_1418938771495913_1743330307_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print