ម៉ាឡេស៊ីចាប់ខ្លួនជនសង្ស័យ៧នាក់ជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មIS

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែមីនា ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស៧នាក់ ក្នុងនោះមាន ៥នាក់ជាជនជាតិហ្វុីលីពីនសង្ស័យជាប់ ពាក់ព័ន្ធនឹងក្រុមភេរវកម្ម IS។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Khalid Abu Bakarមន្ត្រីស្រាវជ្រាវ របស់ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកដែលបានចាប់ខ្លួនធ្វើឡើងនៅក្នុងសកម្មភាពបោសសម្អាតក្រុមភេរវកម្មនៅក្នុង តំបន់ Sabah លើកោះ Borneo។ ក្នុង ចំណោមមនុស្សទាំង៧នាក់ដែលបានចាប់ខ្លួនមានជនជាតិហ្វុីលីពីនម្នាក់ដែលរស់នៅលើទឹកដីម៉ាឡេស៊ី ជាប់សង្ស័យប្រមូលមូលនិធិជួយដល់ក្រុមភេរវកម្ម។

នៅក្នុងចំណោមអ្នកដែលចាប់ខ្លួននោះ មានទាំងបុគ្គលិកអាកាសយានដ្ឋានជន ជាតិម៉ាឡេស៊ី ដែលបានជួយដល់ជនជាតិ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីគ្មានលិខិតស្នាមស្របច្បាប់ទៅមកប្រទេសហ្វុីលីពីន។ ជនជាតិម៉ាឡេស៊ីម្នាក់ធ្លាប់ទៅកាន់ទីក្រុងអុី ស្តង់ប៊ូលប្រទេសទួរគីកាលពីខែតុលាឆ្នាំ ២០១៦ ដើម្បីចូលទៅកាន់ប្រទេសស៊ីរី។

សកម្មភាពខាងលើរបស់ម៉ាឡេស៊ី ដើម្បី ទប់ស្កាត់ក្រុមភេរវកម្មនៅទូទាំងប្រទេស ខណៈដែលភេរវករជាច្រើនបានលាក់ ខ្លួននៅក្នុងប្រទេសនេះ។ ក្រៅពីម៉ាឡេស៊ី ប្រទេសអ៊ិស្លាមផ្សេងទៀតដូចជា ឥណ្ឌូ នេស៊ី និងហ្វុីលីពីន ក៏បានចាត់វិធានការ ទប់ស្កាត់ក្រុមភេរវកម្មដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្ម IS នៅក្នុងតំបន់ មជ្ឈិមបូព៌ា៕

malaysia

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print